ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ៥៧ឆ្នាំម្នាក់ រស់នៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដេកស្លាប់ក្នុងផ្ទះ អាជ្ញាធរដឹងនៅពេលសពមានធុំក្លិនស្អុយ ហេីយជំនាញពេទ្យអះអាងថា ដាច់សរសៃខួរក្បាលស្លាប់ ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។
ប្រភពព័ត៌មានអោយដឹងថា ករណីនេះ សមត្ថកិច្ចដឹងបុរសខាងលេីនេះស្លាប់នៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០ ស្ថិតក្នុងទីតាំងកេីតហេតុខាងលេី ។
បន្ទាប់ពីទទួលព័ត៌មាននេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរ ស្រុក ត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ និងគ្រូពេទ្មណ្ឌលសុខភាពបានចុះទៅដល់កន្លែងកើតហេតុពិនិត្យសព ឃេីញថាដេកស្លាប់នៅលើអង្រឹងក្នុង(ផ្ទះតៀម) របស់ខ្លួនឯង (ដោយទ្វារចាក់គន្លឹះទាំងខាង មុខនិងក្រោយ ) ដែលមានទីតាំងស្ថិតនៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងសភាពសពហើមធុំក្លិនស្អុយ ។
សពជនរងគ្រោះឈ្មោះ លើ អូន អាយុ៥៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ~ ឃុំ ខាងលើ ។
ប្រភព:បន្តថាជនរងគ្រោះជាមនុស្សរស់នៅម្នាក់ឯង(កំលោះចាស់)មាន សតិមិនគ្រប់ខូចប្រពន្ធ័សសៃប្រសាទ និងមានជំងឺលើស ឈាម ។
យោងតាមកំណត់ហេតុសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់បណ្ដាលឲដាច់សសៃខួរក្បាលស្លាប់ ពិតប្រាកដមែនពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌ័ឡើយ។
ក្រោយធ្វេីកំណត់ហេតុចប់ សពបានប្រគល់ជូនទៅឈ្មោះលី អេងស៊ាង ត្រូវជាបងបង្កើយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ វណ្ណៈ