រថយន្តដឹកទំនិញថៃ បុកម៉ូតូស្លាប់មនុស្ស២នាក់ ក្នុងនោះមានមន្ត្រីនគរបាលម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយ កើតឡើង រវាង រថយន្ត  និង ម៉ូតូ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៩  នៅ ចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន  បណ្តាលឲ្យខូចខាតម៉ូតូចំនួន ១គ្រឿងយ៉ាងដំណំ និងស្លាប់មនុស្ស២នាក់ ។

មន្រ្តីនគរបាលចរាចរណ៍ស្រុកសាលាក្រៅ បានឲ្យដឹងថា ជនរងគ្រោះទាំងពីរមាន៖១-ឈ្មោះ បារាំង ភេទប្រុស  មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន 1C-2420  (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ។ និង២-ឈ្មោះ អ៉ឹម ណែម ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ មន្រ្តីនគរបាលខេត្តប៉ៃលិន ជាអ្នក រួមដំណើរ បានស្លាប់នៅនឹងកន្លែងកើតហេតុ  ។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិស្រែអន្ទាក់ ឃុំ/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ភាគីរថយន្តឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថយន្តម៉ាក ISUZU ពាក់ស្លាកលេខ THAILAND 91-0642 ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយរថយន្តដឹកទំនិញខាងលើយកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print