ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ បាន​យល់ព្រម​បន្ថែម​រយៈពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រហូតដល់​ចុងខែ​មិថុនា

ចែករំលែក៖

ប្រទេសថៃ៖ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ បទបញ្ជា​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ថៃ នឹង​ត្រូវអស់​សុពលភាព​នៅ​ថ្ងៃទី​៣១ ខែឧសភា​ខាងមុខនេះ ខណៈ​តួលេខ​អ្នក​ឆ្លង COVID-19 ប្រចាំថ្ងៃ​នៅ​ថៃ បាន​ធ្លាក់ចុះ​ដល់​ចំនួន​ទាប​ប៉ុន្មាន​ថ្ងៃ​មកហើយ​។ ក្នុង​ថ្ងៃទី​២១ ខែឧសភា ថៃ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ត្រឹមតែ ៣​ករណី​ប៉ុណ្ណោះ និង​មិនមាន​អ្នកស្លាប់​។

យោងតាមក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ បាន​យល់ព្រម​បន្ថែម​រយៈពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រហូតដល់​ចុងខែ​មិថុនា ដោយសារ​បារម្ភ​ពី​រលក​ឆ្លង​ទី​២ នៃ COVID-19 ។ យ៉ាងណាមិញ សេចក្តីសម្រេច​នេះ ត្រូវតែមាន​ការយល់ព្រម​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍COVID-19 (CCSA) និង​គណៈរដ្ឋមន្ត្រី​ថៃ​ជាមុនសិន ទើប​អាច​អនុវត្តបាន​។​

​បើទោះបីជា​អត្រា​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ក្នុង​មួយថ្ងៃៗ​មានការ​ធ្លាក់ចុះ​ក៏ដោយ ក៏​ក្រុមប្រឹក្សាសន្តិសុខ​ថៃ ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រហូតដល់​ចុងខែ​មិថុនា ដោយសារ​បារម្ភ​ពី​រលក​ឆ្លង​ទី​២ នៃ COVID-19​។ បើតាម​ការអះអាង​រប​ស់លោក Somsak Rungsita អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ ស្ថាប័ន​នេះ បានស្នើ​ឲ្យ​បន្ថែម​រយៈពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រហូតដល់​ចុងខែ​មិថុនា​។

​ដោយ​ផ្នែក​ទៅតាម​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ថៃ លោក Somsak បាន​បញ្ជាក់ថា ពេលនេះ អត្រា​ឆ្លង​COVID-19 នៅក្នុង​ប្រទេស​ថៃគឺមាន​តិចតួច​ណាស់ ខណៈពេល​ស្ថានភាព​កូ​រ៉ូ​ណា​វីរុស​នៅលើ​ពិភពលោក កំពុង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​។ លោក​អគ្គលេខាធិការ បាន​សង្កត់ធ្ងន់ថា ម្យ៉ាង​ក្នុង​កាលៈទេសៈ​បែបនេះ រលក​ឆ្លង​ទី​២ នៃ​COVID-19 អាច​កើតឡើង​គ្រប់ពេល​នៅក្នុង​ប្រទេស​ថៃ ហើយ​ថៃ នឹងរង​គ្រោះ​កាន់តែខ្លាំង​ថែមទៀត​។

​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ​មួយ​នេះ ត្រូវតែមាន​ការយល់ព្រម​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 ថៃ(CCSA) និង​គណៈរដ្ឋមន្ត្រី​ថៃ​ជាមុនសិន ទើប​ថៃ​អាច​ពន្យារពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រហូតដល់​ចុងខែ​មិថុនា​បាន​។

​គិត​ត្រឹម​ថ្ងៃទី​២១ ខែឧសភាម្សិលមិញនេះ ថៃ​មាន​ករណី COVID-19 សរុប​ចំនួន ៣០៣៧​ករណី អ្នកស្លាប់​ចំនួន ៥៦​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៨៩៧​នាក់​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print