តូចចិត្តនឹងជីវភាពក្រីក្រចងកក្រោមដើមជ្រៃទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់តូចចិត្តនិងវាជីវភាពក្រីក្របានដាច់ចិត្តចងកសម្លាប់ខ្លួនក្រោមដើមជ្រៃខាងក្រោយផ្ទះចម្ងាយប្រហែល២៥ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ខែ ឧសភាឆ្នាំ ២០២០នៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា៖ បុរសគិតខ្លីមានឈ្មោះឈឹម សារិ អាយុ៣៤ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិតាប៉ោឃុំសំឡី ស្រុកកំពង់រោទ៏។
ក្រោយពីទទួលបានព័ត៏មានថា៖ មានមនុស្សស្លាប់ដោយចងកសមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបានមកពិនិត្យសពដោយសន្និដ្ឋានថាស្លាប់ចងកនឹងកន្សែង ពោះគោនិងដើមជ្រៃប្រាកដមែនមិនមានអ្វីដែលសង្ស័យជារឿងឃាតកម្មនោះទេ។
តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចទាំងក្ដុកក្ដួលថាកូនប្រុសគាត់ស្លូតណាស់និងរាក់ទាក់និងអ្នកភូមិប៉ុន្តែ រយៈពេល២ទៅ៣ថ្ងៃមុនកូនគាត់មិននិយាយស្ដីដូចសព្វដងនិងតែងតែនិយាយតូចចិត្តនិងវាសនាខ្លួនឯងក្រីក្រខុសពីគេ។
បច្ចុប្បន្នសពត្រូវសមត្ថកិច្ចនគរបាលស្រុកបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print