BREAKING NEWS! អ្នកដំណើរ និងអាកាសយានិកសរុប១០៧នាក់ នៅលើយន្ដហោះប៉ាគីស្ថានមួយគ្រឿង បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi

ចែករំលែក៖

ប៉ាគីស្ថាន៖ យន្តហោះម៉ូដែល Airbus A320 របស់ប៉ាគីស្ថានមួយគ្រឿង បានដឹកអ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ១០៧នាក់ មកពីទីក្រុង Lahore បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi ។នេះបើតាមទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលនិយាយថា យន្ដហោះក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិប៉ាគីស្ថាន (PIA) ដែលធ្វើដំណើរចេញពីទីក្រុង Lahore ទៅទីក្រុង Karachi 

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលគ្រប់គ្រងដោយលោក Abdul Sattar បានប្រាប់កាសែត Dawn ថាយន្តហោះបានដឹកអ្នកដំណើរចំនួន ៩៩នាក់ និងសមាជិកយានិក ៨នាក់ ហើយគោលដៅរបស់យន្តហោះគឺត្រូវចុះនៅអាកាសយានដ្ឋានអន្តរជាតិ Jinnah

យ៉ាងណាមិញពេលនេះក្រុមសង្គ្រោះ និងមន្ត្រីពាក់ព័ន្ធបានទៅដល់កន្លែងកើតហេតុ ប៉ុន្តែនៅមិនទាន់មានការប្រកាសពីការស្លាប់ ឬនៅរស់ប៉ុន្មាននាក់នោះទេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print