រុស្ស៊ី បញ្ជូនផ្កាយរណបយោធាដោយជោគជ័យ

ចែករំលែក៖

នៅថ្ងៃទី២២ខែឧសភា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាប្រទេសនេះបានបាញ់បង្ហោះផ្កាយរណបយោធា ឡើងទៅកាន់ តារាវិថីផែនដីដោយជោគជ័យ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថាផ្កាយរណបខាងលើប្រើប្រាស់រ៉ុក្កែត Soyuz-2.1b បញ្ជូនទៅកាន់លំហអាកាស។
បណ្តាញទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ីបានផ្សាយថា មីស៊ីលរ៉ុញបានចាកចេញពីជើងទម្រនៅទីតាំងអាវកាស Plesetsk ក្នុងតំបន់ Arkhangelsk នៅវេលាម៉ោង ១០ និង ៣១នាទី(ម៉ោងនៅទីក្រុងម៉ូស្គូ)។ នេះជាការបាញ់បង្ហោះលើកទី៣ហើយក្នុងឆ្នាំ២០២០ ហើយករណីបាញ់២លើកកន្លងមក នៅខែមីនាឆ្នាំ២០២០។
ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា មីស៊ីលរ៉ុញ Soyuz-2.1b បានបញ្ជូនផ្កាយរណបដោយជោគជ័យ៣៤គ្រឿងកន្លងមករបស់ក្រុមហ៊ុនអង់គ្លេស OneWeb ។
បណ្តាប្រទេសមហាអំណាចយោធាបានបង្កើនសកម្មភាព

បញ្ជូនផ្កាយរណប ឡើងទៅកាន់លំហរអាកាស ក្នុងគោលដៅបម្រើវិស័យយោធា និងអាវុធទំនើបៗនៅក្នុងប្រទេសនេះ ។ ក្រៅពីរុស្ស៊ី អាមេរិក ចិន ក៏បានបង្កើនសកម្មភាពដូចគ្នានេះដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print