នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្តាច់ខ្លួនដោយឡែក១៤ថ្ងៃ ក្រោយប៉ះពាល់ជាមួយអ្នកឆ្លងកូវីដ១៩

ចែករំលែក៖

ប្រធានការិយាល័យ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃទី ២២ខែឧសភា បានប្រកាសថា នាយករដ្ឋមន្ត្រី Muhyiddin Yassinបានផ្តាច់ខ្លួននៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោយពេល មន្ត្រីដែលចូលរួមកិច្ចប្រជុំ ជាមួយលោកនាពេលកន្លងមករកឃើញឆ្លងកូវីដ១៩ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រី Muhyiddin Yassin បានធ្វើតេស្តលើកទីមួយដោយលទ្ធផលអវិជ្ជមានចំពោះកូវីដ១៩ ។ ចំណែកមន្ត្រីផ្សេងៗទៀតដែលចូលរួមក្នុងកិច្ចប្រជុំ ត្រូវបានស្នើឲ្យធ្វើតេស្ត

ទាំងអស់ និងត្រូវកាត់ផ្តាច់១៤ថ្ងៃដូចគ្នា។
ពាក់ព័ន្ធនិងស្ថានភាពកូវីដ១៩ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសថា ប្រទេសនេះរកឃើញមានអ្នកឆ្លងថ្មី បន្ថែម៧៨ករណីទៀត និងមានអ្នកស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោង ។ បច្ចុប្បន្នចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើង៧១៣៧ករណី និងស្លាប់១១៥នាក់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print