រថយន្តកាមរីបែកកង់មុខជ្រុលទៅបុក រថយន្តបែនដឹកដីក្រុមហ៊ុនចិនសៀងហៃ

ចែករំលែក៖

ខេត្តកណ្តាល ៖ រថយន្តកាមរីស្វិតមួយគ្រឿងបែកកង់ មុខពេលកំពុងបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ បណ្តាលឲ្យជ្រុលទៅបុកជាមួយរថយន្តធុនធំបែនដឹកដី ស្ថាបនាផ្លូវរបស់ក្រុមហ៊ុនចិនសៀងហៃ រងការខូចខាតមួយកំណាត់មុខ តែមិនមានអ្នករងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤ និង៤៥នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិចេតីយថ្មីឃុំវិហារលួងស្រុកពញាឮខេត្តកណ្តាល ។ រថយន្តបង្កហេតុម៉ាកកាមរី គូថស្វិត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-1358 បើកបរដោយឈ្មោះ ចាន់សារាដែនភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល ។ ដោយឡែករថយន្តបែនដឹកដីស្ថាបនាផ្លូវជាតិលេខ៥ របស់ក្រុមហ៊ុនចិនសៀងហៃ បើកបរដោយឈ្មោះឃីម ប្រុសភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅក្នុងភូមិជលាឃុំជលាស្រុកបាធាយ ខេត្តកំពង់ចាម ។ សាក្សីនៅកន្លែងកើតហេតុនិយាយថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេបានឃើញរថយន្តកាមរីគូថស្វិតខាងលើនេះបើកបរ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុ បានរេចង្កូតចូលទៅបុករថយន្តបែនដឹកដី របស់ក្រុមហ៊ុនចិនសៀងហៃ ដែលបើកបរបញ្ច្រាសទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យរថយន្តកាមរីគូថស្វិតរង ការខូចខាតមួយកំណាត់មុខចំហៀងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រីឯរថយន្តបែនដឹកដីខូចខាតបន្តិបន្ទួចប៉ុណ្ណោះ មិនបណ្តាលឲ្យមានមនុស្សណា ម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតនោះទេ ។ លោកវរសេនីយ៍ទោ ដួង តេង អធិការនគរបាលស្រុកពញាឮបានបញ្ជាក់ថា ក្រោយពីមានហេតុការកើតឡើង កម្លាំងនគរបាលជំនាញចរាចរណ៍ស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល វិហារលួងចុះទៅសម្រួសចរាចរណ៍បញ្ជាស់ការកកស្ទះ នៅកន្លែងកើតហេតុ ព្រមទាំងធ្វើការវាស់វែងដកហូតរថយន្តទាំង២គ្រឿង នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ លោកអធិការបានបញ្ជាក់ថា ករណីខាងលើនេះបង្កដោយរថយន្តកាមរីគូថស្វិត ដែលបានរេចង្កូតចូលទៅបុករថយន្តបែនដឹកដី គ្រាដែលរថយន្តកាមរី បែកកង់មុខពេលកំពុងបើកបរ ៕ ស្អាងជ័យ

kan

Kan1

Kan3

...

Kan21

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print