បេីករថយន្តដឹកដីបោះពួយយ៉ាងលឿនដូចហោះវាក់អ៊េីនិងម៉ូតូបួង ចង្កូតធ្លាក់ប្រឡាយ

ចែករំលែក៖

រាជធានីភ្នំពេញ៖ បុុុរសម្នាក់បេីករថយន្តដឹកដីលឿន ដូចហោះ វាក់អ៊េីនិងម៉ូតូមួយគ្រឿងទៀត ខំបួង ចង្កូតត្រូវធ្លាក់ប្រឡាយទាំងសងខាងសំណាងល្អ មិនបង្កអោយមានអ្នករងរបួស។ ហេតុការណ៍នេះ​ កេីតឡេីងកាលពីវេលាម៉ោង៧និង ៣០នាព្រឹកថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០១៥តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពពីអ្នកដែលបានឃេីញហេតុការណ៍នោះ បានអោយដឹងថា នៅមុនពេលកេីតហេតុ គេឃេីញ រថយន្តដឹកដី1គ្រឿងម៉ាក ត្រៃណណូពណ៍ស ពាក់ស្លាកលេខតាកែវ 3A.1515 បើកបរដោយបុរសម្នាក់ពុំស្គល់អត្តសញ្ញាណបានបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុក៍មានម៉ូតូ​ 1គ្រឿងម៉ាក ហុនដាឌ្រីមជិះគ្នា3នាក់ចេញពីផ្លូវលំពីត្បូងឡើងមកផ្លូវបេតុងពេលនោះរថយន្តដឹកដីខាងលើបានវាក់ក៍ខំបួងចង្កូតរថយន្តគេចពីម៉ូតូបណ្តាលអោយធ្លាក់ចូលប្រឡាយតែម្តងចំណែកម៉ូតូក៍ជ្រុលធ្លាក់ប្រឡាយដែ តែសំណាងល្អទាំងអ្នកបើកបរម៉ូតូនិងអ្នកបើកបររថយន្តរងរបួសស្រាលដូចគ្នា។
ក្រោយពេលកេីតហេតុ ក៍មាននគរបាលចរាចណ៍ចុះមកដល់កន្លែងកើហេតុធ្វើការត្រួតពិនិត្យដោយឃើញថាពុំមានប៉េះពាល់ប្រជាពលរដ្ឋនិងភាគគឺខាងម៉ូតូមិនប្តឹងផ្តល់នោះទើបសមត្ថកិច្ចអោយម្ចាស់ហៅរថយន្តស្ទួចយកទៅជុសជុលដោយខ្លួនឯង៕ ប្តឹងផ្តល់ទេដោយភាគីទាំងសងខាងដឹកយកមធ្យោ បាយទៅជួសជុលរៀងខ្លួន។ តុង សីហា

20150713-104807.jpg

20150713-104812.jpg

...

20150713-104819.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print