រថយន្តយីឌុបបុករថយន្ត កាម​រីបាឡែនរបួសធ្ងន់ម្នាក់ នៅស្រុកខ្សាច់កណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ ឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន កើតឡើងរវាងរថយន្តយីឌុបដឹក កំណាត់ឈើបើកបុករថយន្តកាមរីបាឡែននៅលើកំណាត់ផ្លូវជាតិលេខ៨ បណ្តាលឲ្យរថយន្តទាំង ២គ្រឿងប៉ើងខ្ទាត់ធ្លាក់ចិញ្ចើមផ្លូវជាតិ ក្នុងនោះរថយន្តកាមរីបាឡែនរងការ ខូចខាតស្ទើរទាំងស្រុកបណ្តាលឲ្យអ្នកបើកបររងរបួសបែកប្រអប់ជើងយ៉ាងធ្ងន់ធ្ងរ ។

ដោយឡែករថយន្តយីឌុបក្រឡាប់ផ្ងាជើងចាក់ ឈើចោលក្នុងប្រឡាយក្បែរចិញ្ចើមផ្លូវជាតិ រីឯអ្នកបើកបររត់គេចខ្លួនបាត់ ។
ឧបទវហេតុខាងលើនេះបានកើតឡើងនៅត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០១៥ ។

លោកវរសេនីយ៍ទោ ម៉ែន សុខឃឿន អធិការនគរបាលស្រុក ខ្សាច់កណ្តាលបានឲ្យដឹងថា រថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE-8144 បើកបរដោយឈ្មោះ កែវ សុធី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរងរបួសបែកប្រអប់ជើងត្រូវបាន បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាលម៉ែត្រ ក្នុងរាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-0526 ជាប្រភេទរថយន្តយីឌុបដឹកកំណាត់ឈើ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានរត់គេចខ្លួន ។

លោកអធិការបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញ​​ រថយន្តយីឌុបដឹកកំណាត់ឈើបើក បរតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅឆ្វេងដៃបុក ជាមួយរថយន្តកាមរីបាឡែកពេញមួយទំហឹង គ្រាដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តទាំង២គ្រឿងប៉ើងខ្ទាត់ធ្លាក់ចិញ្ចើមផ្លូវជាតិ ក្នុងនោះរថយន្តកាមរីបាឡែនរងការខូចខាតស្ទើរទាំងស្រុកបណ្តាលឲ្យអ្នកបើក បររថយន្តបែកប្រអប់ជើងយ៉ាងធ្ងន់ធ្ងរ ។

ដោយឡែករថយន្តយីឌុបក្រឡាប់ផ្ងា ជើងចាក់ឈើចោលក្នុងប្រឡាយក្បែរចិញ្ចើមផ្លូវជាតិផងដែរ ។
លោក ម៉ែន សុខឃឿន បានបញ្ជាក់ថា ករណីនេះបង្កដោយរថយន្តយីឌុបដឹកកំណាត់ឈើ បើកបរក្នុងល្បឿន លឿនជ្រុលទៅបុករថយន្តកាមរីបាឡែន ខណៈដែលរថយន្តកាមរីបាឡែនកំពុងបើកបរប្រកាន់ស្តាំ ។

បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ជួលរថយន្តស្ទូចនាំយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

115

215

312

...

412

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print