នគរបាលចាប់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ កាលពីវេលាម៉ោង១១ យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ នគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។

ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបានឈ្មោះ វង់ ឌីម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះសមត្ថកិច្ចដកហូត បានថ្នាំញៀនម៉ាទឹកកក ចំនួន១៦កញ្ចប់តូច ថ្នាំយ៉ាម៉ា៣២គ្រាប់ ។ បច្ចុប្បសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ វណ្ណា

...

966ef44b

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print