ខេត្តស្វាយរៀង៖យ៉ាងហោចណាស់ក៏មានផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ៣០ខ្នងត្រូវដួលរលំនិងមានរន្ទះបាញ់ចំនួន៣លើកដោយសារមានភ្លៀង និងខ្យល់
កន្ត្រាក់យ៉ាងខ្លាំងកាលពីវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៥ស្ថិតក្នុងឃុំចំនួន៤នៃស្រុករំដួលខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានប្រាប់ថាផ្ទះដែលដួលរលំនៅឃុំពងទឹកស្រុករំដួលមានចំនួន៤ខ្នងផ្ទះ។
ដូចជានៅ ឃុំជ្រុងពពេលមានចំនួន៣ខ្នង ផ្ទះឃុំបុសមនមានចំនួន៤ខ្នង ផ្ទះឃុំថ្នាធ្នង់មានចំនួន២១ខ្នង ផ្ទះប្រភពបន្តទៀតថាចំពោះ ករណីរន្ទះបាញ់មានចំនួន៣លើកដូចជា ករណីរន្ទះបាញ់សត្វក្របីងាប់ចំនួន១ក្បាល របស់ឈ្មោះ មាស សឿន ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរកសិករនិង រន្ទះបាញ់បន្ទះសូឡា របស់ឈ្មោះ កែវ ខេមរា ភេទប្រុស អាយុ៣៣ឆ្នាំ បណ្តាលអោយសន្លប់កូនប្រុសចំនួន១នាក់ ឈ្មោះ ជៀន ខេមរៈ អាយុ៦ឆ្នាំរស់នៅភូមិថ្មីឃុំបុសមនស្រុករំដួល និងខូចខាត បន្ទះសូឡា១គ្រឿង
ទូរទស្សន៏១គ្រឿង និងអាគុយ១គ្រឿងផងដែរ។