ជិះម៉ូតូឌុបប្រពន្ធកូនពីរនាក់ឆ្លងស្ពានថ្មដល់ផ្លូវកោងរេចង្កូតទៅបុករថយន្តស៊ីអវី បើកច្រាសពេញទំហឹងរងរបួសធ្ងន់ធ្ងរសន្លប់ទាំង៤នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បួននាក់ប្ដី ប្រពន្ធនិងកូនប្រុសពីរនាក់បានរងរបួសធ្ងន់ធ្ងរបាក់ជើង រយះដៃ បែកក្បាលសន្លប់ ខណៈពេលដែលបុរសម្នាក់ បានជិះម៉ូតូដឹកប្រពន្ធកូនចេញពីកន្លែងធ្វើការ ជិះទៅផ្ទះលើបណ្ដោយផ្លូវមួយខ្សែរគ្រួសក្រហម ក្នុងទិសដៅពីលិចទៅកើតបានជិះឆ្លង ស្ពានថ្មស្រាប់តែដល់ផ្លូវកោងរេចង្កូតទៅបុករថយន្តមួយគ្រឿងបើកមកទិសដៅពីកើតច្រាសយ៉ាងល្បឿនលឿនបណ្ដាលឲ្យបុរស ស្ត្រីនិងកូនក្មេងប្រុសពីរនាក់ត្រូវជាប្តីប្រពន្ធនិងកូនប្រុសពីរនាក់សន្លប់ស្ដូកឈឹងនឹងកន្លែងកើតហេតុ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៍សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០បាទីល្ងាចថ្ងៃទី១០ខែកក្ដដាឆ្នាំ២០១៥ឋិតនៅចំណុចខាងកើតស្ពាន២០ម៉ែត្រក្នុង ភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងត្រង់បានឲ្យដឹងថា ជនបង្ករងគ្រោះថ្នាក់ចរាចរណ៍ទាំង៤នាក់ប្ដីប្រពន្ធនិងកូនប្រុសពីរនាក់នេះ អ្នកបើកបរម៉ូតូទី១ ឈ្មោះជីម ផន ភេទប្រុសអាយុ៣៤ឆ្នាំមន្ត្រីយោរធាខេត្តប៉ៃលិន រងរបួសបាក់ជើងឆ្វេងបែកក្បាល ទី២ឈ្មោះថាវ ស៊ីណាត ភេទស្រីអាយុ២៨ឆ្នាំកសិករ របួសរយះប្រអប់ជើងស្ដាំនិងដួលបោកពោះតែ ស្ត្រីរងគ្រោះនេះមានកូនក្នុងផ្ទៃពោះ៤ខែហើយ ទី៣ឈ្មោះ ផន ផានិត្យ ភេទប្រុសអាយុ៤ឆ្នាំរងរបួសបាក់ជើងទាំងសងម្ខាងផ្នែកកំភួនជើងនិងត្រូវក្បាល ដើមទ្រូង ទី៤ឈ្មោះផន ផានីត ភេទប្រុសអាយុ២ខួប រងរបួសផ្នែកក្បាលខាងស្ដាំនិងរលាត់ជើងដៃ ដើមទ្រូង អ្នកទាំង៤នាក់មានទីលំនៅឃុំឃ្លាំងមាស ស្រុកបវិល ខេត្តបាតដំបង។បច្ចុប្បន្ន៍ជាមន្ត្រីយោរធាខេត្តប៉ៃលិននៅបន្ទាយខាង ជើងភ្នំស្ពង់ ក្នុងភូមិភ្នំស្ពង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។សមត្ថកិច្ចបានបន្តថាជនបង្ករងគ្រោះដែលរងរបួសធ្ងន់ធ្ងរនៅនិងកន្លែងដោយសារឧបទ្ចវហេតុចរាចរណ៍ឈ្មោះខាងលើនេះបើកបរម៉ូតូម៉ាកសង១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខបាតដំបង1K-9539 ក្រោយមកបុរស ស្ត្រី ប្ដីប្រពន្ធនិងកូនប្រុសពីរនាក់នេះត្រូវបានរថយន្តសង្គ្រោះមណ្ឌលសុខភាពឃុំស្ទឹងត្រង់បានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រួចមកក៍បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាតដំបងតែម្ដង។រីឯម៉ូតូជនបង្ករងគ្រោះខូចខាតយ៉ាងដំណំនៅនិងកន្លែងកើតហេតុ។ នគរបាលបានបន្តទៀតថាចំណែករថយន្តបង្កម៉ាកស៊ីអវី ពណ៍សំបកឥឡឹក ពាក់ស្លាកលេខភ្នំពេញ2I17 82 អ្នកបើកបររថយន្តស៊ី អ វី ដែលក្រោយពីកើតហេតុជនបង្កគេស្គាល់ឈ្មោះ លី កិនទុន ភេទប្រុសអាយុ ២២ឆ្នាំមុខរបរបើកបរនិងលក់ទូរសព្ធ័ដៃ. តាមសាក្សីនៅជិតកន្លែងកើតហេតុបានប្រាប់នគរបាលប៉ុស្ថិឃុំស្ទឹងត្រង់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូសងពណ៍ខ្មៅមួយគ្រឿងមានឌុបស្ត្រីនិងកូនក្មេងពីរនាក់ជិះពីក្រោយពីមុខ បានជិះឆ្លងស្ពាន ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ នៅខាងកើតស្ពាន២០ម៉ែត្រដល់ផ្លូវកោងរេចង្កូត ត្រូវរថយន្តស៊ី អ វីបើកមកពីខាងកើតល្បឿនលឿនមិនមើលស្ដាំ ឆ្វេងក៍ទៅពន្លះជាមួយ ម៉ូតូជនរងគ្រោះខាងលើ។ករណីហេតុការណ៍គ្រោះថ្នាក់ខាងលើនេះម៉ូតូនិងរថយន្នបានបើកបរច្រាសទិសគ្នាក៍បុករងរបួសសន្លប់ ពេលក្រោយមកសមត្តកិច្ច មកដល់ក៍ឃើញរថយន្ត ម៉ូតូ ព្រមទាំងមនុស្ស៤នាក់ដេកស្ដូងស្លឹងនៅលើផ្លូវ រួចមកឃើញជនរងគ្រោះសភាពនៅ ក្នុងដង្ហើមចង្រិត ក៍ទូរសព្ធ័ហៅរថយន្តសង្គ្រោះមកដើម្បីដឹកបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ក្រោយពីជនរងគ្រោះដឹកមកសង្គ្រោះមន្ទីរពេទ្យខេត្តប៉ៃលិន។នគរបាលប៉ុស្តិ៍ឃុំស្ទឹងត្រង់ បានយករថយន្នបង្កនិងម៉ូតូរបស់ជនបង្ករងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីដោះស្រាយតាមផ្លូវច្បាប់។ រួចក៏លឺព៍ត័មានគ្រោះថ្នាក់ចរាចរណ៍ភ្លាម់ៗ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំង ជំទាវ គង់ ស្ដី ទាំងបុត្រ បានផ្ដល់ថវិកាផ្ទាល់ ចំនួន៥០ម៊ឺនរៀល ដល់ក្រុម គ្រួសារ ជនរងគ្រោះ ដែលបញ្ជូនជនរងគ្រោះទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាតដំបង ក្រុមគ្រួសារជនរងគ្រោះនិងបងប្អូនក្នុង ភូមិសូមអរគុណដល់អភិបាល ខេត្តនិងលោកជំទាវ អរគុណ។ស សារ៉េត

11720605_1621681508116394_1947656770_n

1

11720710_1621681951449683_327890429_n

...

11741878_1621681961449682_1507879235_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print