សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបល្បែងភ្នាល់ប្រដាល់តាមទូរស័ព្ទ ឃាត់ខ្លូនជនសង្ស័យ៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ១២:១០ នាទីថ្ងៃត្រង់ ដោយក្រោមការ បញ្ជារផ្ទាល់ របស់លោក ជុំ សែនសុទ្ធា ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និង លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់អោយ លោកវរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៍ និងលោកវរសេនីយ៍ឯក ស៊ុំ សុផល អនុប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ ដើម្បីដឹកនាំកម្លាំងនគរបាលចំរុះធ្វើការចុះបង្រ្កាបល្បែងដាក់កាសភ្នាល់ប្រដាល់ចំនួន ០២កន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។ ករណីនេះកម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់÷ ១. ឈ្មោះ ស្រី សំអាត ភេទប្រុស អាយុ ៦៣ឆ្នាំ រួមនឹងវត្ថុតាងមានទូរស័ព្ធដៃ ម៉ាកម៉ិតហ្វូន និងម៉ាកណូគា ចំនួន ១៣៥ គ្រឿង និងទូរទស្សន៍ Pananic ចំនួន ០១គ្រឿង ២. ឈ្មោះ ទឹម វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ ៣. ឈ្មោះ គឹម ហ៊ាង ភេទប្រុស អាយុ ៥២ឆ្នាំ រួមនឹងវត្ថុតាង មានទូរស័ព្ទដៃម៉ាកម៉ិតហ្វូន និងណូគាចំនួន ២៦៦គ្រឿង និងទូរទស្សន៍ Digital ចំនួន ០១គ្រឿង។ ជនសង្ស័យទាំងអស់ខាងលើ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បច្ចុប្បន្ននគរបាលជំនាញ ឃាត់ខ្លួនយកមកធ្វើការអប់រំសម្រួលដោយនិតិវិធី ងងឹត ហើយក៍ឲ្យជនផ្នាល់ម្បែងនោះវិល ត្រឡប់ទៅដោយស្រួល។ អត្តបទ ស សារ៉េត

11717084_1622078484743363_1581563622_n

11748797_1622078851409993_1932458044_n

11719997_1622078958076649_1171619574_n

11736913_1622078821409996_1114767057_n

...

11721776_1622078591410019_2067591175_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print