Breaking News ៖ គ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរ១០៧នាក់នៅប៉ាគីស្ថាន មានពីរនាក់នៅរស់

ចែករំលែក៖

«អាយុមិនទាន់អស់ ទោះបីជួបគ្រោះថ្នាក់ធ្លាក់យន្តហោះក៏មិនស្លាប់ដែរ» ។ ផ្ទុយទៅវិញបើដល់ពេលត្រូវស្លាប់ហើយ ដើរទាក់ជើងខ្លួនឯងដួលក៏ស្លាប់ដែរ ឬក៏ផឹកទឹក ហូបបាយអួលក៏ស្លាប់ដែរ ។ សេចក្តីស្លាប់របស់មនុស្សគឺមើលមិនឃើញឡើយ មិនដឹងពេលណា
ដែលត្រូវស្លាប់នោះឡើយ។ ដូច្នេះហើយ មនុស្សគ្រប់រូបគួរតែ ធ្វើអំពើល្អ អំពើជាកុសល បញ្ចប់ការបៀតបៀនចងគំនុំគ្នា រស់នៅក្នុងជីវិតស្រស់បំព្រង ដោយក្តីស្លាប់យើងមិនដឹងជាមុននោះឡើយ។

សារព័ត៌មាន AP បានផ្សាយថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏រន្ធត់ក្នុងប្រទេសប៉ាគីស្ថាន មានមនុស្ស២នាក់បានរួចផុតពីសេចក្តីស្លាប់ ក្នុងចំណោមមនុស្ស ១០៧នាក់នៅលើយន្តហោះ។ មានអ្នកដំណើរពីរនាក់នៅមានជីវិតក្នុងនោះក៏មាន CEO ធនាគារ Punjab (BOP)លោក Zafar Masudផងដែរ ។
នៅក្នុងសេចក្តីប្រកាសរបស់ធនាគារ BOP នៅលើបណ្តាញសង្គម Twitter ថា ប្រធានធនាគារ Zafar Masud មានភព្វសំណាងបានរួចផុតពីសេចក្តីស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីថ្ងៃទី២២ ខែឧសភា ។ នៅពេលនេះ លោក Zafar Masudកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមានមន្ត្រីក្នុងតំបន់ទៅសួរសុខទុក្ខផងដែរ ។ លោក Zafar Masud បានរួចផុតពីគ្រោះថ្នាក់ហើយ។
ក្រៅពីប្រធានធនាគារ នៅមានអ្នកដំណើរម្នាក់ទៀតឈ្មោះ Mohd Zubair ក៏នៅមានជីវិតផងដែរ ក្នុងគ្រោះថ្នាក់ដ៏រន្ធត់ខាងលើ។ ក្នុងពេលគ្រោះថ្នាក់កើតឡើង អភិបាលក្រុង ការ៉ាជី បានប្រកាសថា អ្នកដំណើរនៅលើយន្តហោះទាំងអស់ អាចនឹងស្លាប់ ក្រោយយន្តហោះផ្ទុះឆេះខ្ទេចបែបនេះ។ ប៉ុន្តែតាមរូបភាពពីកន្លែងកើតហេតុមានមនុស្សប្រមាណ១៥-២០ នាក់បានយកចេញពីគំនរបាក់បែកយន្តហោះ។
មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះអាជ្ញាធរមានសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ។ យន្តហោះជួបគ្រោះថ្នាក់ពេលកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋាន ការាជី។ នៅលើយន្តហោះមានអ្នកដំណើរ៩៩ នាក់និងក្រុមអាកាសយានិក៨នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print