Hertha Berlin ប្រើពេលត្រឹម២៦នាទីបំបាក់ក្រុម Union Berlin រហូត៤គ្រាប់

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះ Hertha Berlin បានស៊ុតចំនួន៤គ្រាប់ក្នុងរយៈពេល២៦នាទីកន្លះបំបាក់ក្រុម ​ Union Berlin និងបានទទួលជ័យជម្នះក្នុងទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតក្របខ័ណ្ឌកំពូលអាល្លឺម៉ង់កាលពីថ្ងៃសុក្រ ។

ជំនួបលីកកំពូលអាល្លឺម៉ង់ Bundesliga សម្រាប់សប្តាហ៍ទី២បន្ទាប់ពីមានការប្រកួតឡើងវិញរដូវកាល២០១៩-២០២០នេះ ក្រុម Hertha ធ្វើបានល្អ ដោយមិនឲ្យក្រុមភ្ញៀវតដៃរួចនោះទេ ។

ខ្សែប្រយុទ្ធជើងចាស់ Vedad Ibisevic បានរកគ្រាប់បាល់នាំមុខក្នុងការបញ្ជូនបាល់ដ៏អស្ចារ្យពីកីឡាករ Marvin Plattenhardt ដើម្បីរកគ្រាប់បាល់បញ្ចូលទី ហើយក្នុងរយៈពេលមួយនាទីកីឡាករ Dodi Lukebakio បានរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ទៀត និងកីឡាករ Rafal Gikiewicz រកបានមួយគ្រាប់ដែរ ។

បន្ទាប់មកកីឡាករ Ibisevic បានបញ្ជូនបាល់ឲ្យកីឡាករ Matheus Cunha ដើម្បីរកគ្រាប់បាល់ទី៤ ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Hertha Berlin ឈ្នះក្រុមភ្ញៀវ Union Berlin ក្នុងលទ្ធផល៤ទល់០។

ជ័យជម្នះនេះគឺជាជ័យជម្នះធំបំផុតរបស់ Hertha នៅផ្ទះក្នុងក្របខ័ណ្ឌ Bundesliga ចាប់តាំងពីខែសីហា ឆ្នាំ២០១៣ មក។ ក្រោយពីទទួលបាន៣ពិន្ទុក្រុម Hertha Berlin បានហក់ឡើងមកឈរលេខរៀងទី១០ ខណៈ Union Berlin ធ្លាក់មកលេខ១២ ក្នុងតារាងលីកកំពូលអាល្លឺម៉ង់ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print