ក្លិបយក្សធំៗ៤ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធ Adama Traore ពីក្លិប Wolves

ចែករំលែក៖

ខ្សែប្រយុទ្ធសំបូរដោយសាច់ដុំកីឡាករ Adama Traore កំពុងធ្វើឲ្យក្លិបធំៗមួយចំនួននៅអង់គ្លេស និងអាល្លឺម៉ង់ចង់បានដោយសារកីឡាកររបស់ក្លិប Wolves រូបនេះកំពុងឡើងជើង និងបច្ចេកទេសលេងល្អជាងកីឡាករក្នុងក្រុមរបស់ខ្លួន ។

ក្លិបដែលកំពុងសម្លឹងឃើញកីឡាករខាងលើនេះមានក្លិបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថា បានចូលរួមជាមួយក្លិបហង្សក្រហម Liverpool ផង និងមេឃខៀវ Man City ផងដើម្បីប្រជែងទិញ យកអតីតកីឡាករ របស់ក្លិបBarcelonaរូបនេះ។ ចំណែកក្លិបយក្ស Bayern Munich វិញក៏មានបំណងចង់បានកីឡាកររូបនេះដូចគ្នា។

ខ្សែប្រយុទ្ធមាឌមាំ Adama Traore បានកសាងសមត្ថភាពកាន់តែខ្លាំងចាប់តាំងតែពីបានចាកចេញ ពីអេស្ប៉ាញមកអង់គ្លេស ។ ទាំងមាឌ និងកម្លាំងរបស់ Traore បានធ្វើឲ្យខ្សែការពារ គ្រប់ក្លិបនៅលីគកំពូលអង់គ្លេសញញើត និងមិនអាចទប់សន្ទុះរបស់កីឡាកររូបនេះ។ ចំណែកខ្សែការពាររបស់Liverpool កីឡាករRobertson បានសារភាពថា ពិតជាលំបាក ក្នុងការរារាំងកីឡាករវ័យ២៤ឆ្នាំសម្រាប់រាល់ការប៉ះគ្នាពីមុនមក ។

សូមបញ្ជាក់ថា ក្លិប Wolves របស់កីឡាករ Adama Traore កំពុងលេងស្ថិតនៅចំណាត់ថ្នាក់លេខ៦នៃលីកកំពូលអង់គ្លេស មាន៤៣ពិន្ទុ ចាញ់ក្រុមលេខ៥ បិសាចក្រហមតែ២ពិន្ទុប៉ុណ្ណោះ ដែលនៅមានសង្ឃឹមប្រជែងយកលេខ៥ ដើម្បីបានកៅអីទៅលេងក្របខ័ណ្ឌ UEFA Europa League នៅរដូវកាលក្រោយ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print