នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីឃាត់ពលរដ្ឋខ្មែរចំនួន៥នាក់ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃយកមកអប់រំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នាវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឃាត់ពលរដ្ឋខ្មែរចំនួន០៥នាក់ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅចំណុចអូរច្រករបៀង (ស្លាបស្តាំ) ខេត្តបាត់ដំបង។

ក្រោយពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក យូរ សារុំ ប្រធាននាយកដ្ឋានច្រកទ្វារទី១ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំពន្យល់ណែនាំដល់ពួកគាត់ និងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print