រើសបានប្រាក់សុទ្ធ១លានដុល្លារ នៅកណ្តាលផ្លូវ ប្តឹងប៉ូលិសរកម្ចាស់ឲ្យយកទៅវិញ

ចែករំលែក៖

គ្រួសារមួយរស់នៅក្នុងរដ្ឋ Virginia អាមេរិក ទទួលបានការសរសើរពីមហាជន ដោយភាពស្មោះត្រង់ មិនលោភលន់ ពេលរើសបានលុយដល់ទៅមួយលានដុល្លារ ដាក់ក្នុងថង់ពីផ្សេងគ្នា ក៏បានសម្រេចតេហៅប៉ូលិស មកយកដើម្បីស្វែងរកម្ចាស់។
សារព័ត៌មាន Sputnik បានផ្សាយថា ប្តីប្រពន្ធ លោក David និងនាង Emily Schantz បានសម្រេចបើករថយន្តចេញទៅក្រៅដើម្បី លម្ហែកាយ កាត់ស្ត្រេះ ដោយសាតែធុនថប់ត្រូវនៅក្នុងផ្ទះដោយកូវីដ១៩ ។ ក្នុងពេលកំពុងបើករថយន្តនៅលើដងផ្លូវក្នុងតំបន់ Caroline ក៏ឃើញរថយន្តបើកខាងមុខ គេចរបស់អ្វីនៅកណ្តាលផ្លូវ ។ ចំណែក លោក David មិនបានគេចឡើយ ក៏ចតទៅម្ខាង ដើម្បីទៅរើស ថង់នោះចេញកុំឲ្យរំខានដល់អ្នកបើកបរតាមក្រោយ អាចបង្កគ្រោះថ្នាក់បាន។
នៅពេលដែលរើសថង់ទាំងពីរនៅលើផ្លូវ មិនដឹងយកទៅណា ក៏ដាក់នៅលើរថយន្ដមួយបាំងកន្លះ ទំណេរនៅខាងក្រោយ។ ចៃដន្យដេវីដ ក៏បានឃើញប្រាក់នៅខាងក្នុង ហើយបើកមើលឃើញសុទ្ធតែប្រាក់ សរុបជិត១លានដុល្លារ។
ក្នុងពេលកំពុងវិបត្តិដោយកូវីដ១៩ អត់ការងារធ្វើ ប្រាក់១លានដុល្លារពិតជាមានសារសំខាន់យ៉ាងខ្លាំង។ ប៉ុន្តែគ្រួសារលោកដេវីដមិនយកឡើយ ដោយសម្រេចទូរស័ព្ទទៅកាន់ប៉ូលិសឲ្យយកប្រាក់ទាំងនោះរកម្ចាស់វិញ។
ប៉ូលិសក្នុងតំបន់ Caroline ក៏បានស្រាវជ្រាវ ទើបដឹកថា ថង់ប្រាក់នោះគឺធា្លក់ចេញពីរថយន្តដឹកប្រាក់របស់ធនាគារមួយកន្លែង។
មន្ត្រីប៉ូលិសក្នុងតំបន់លោក Moser បានឲ្យដឹងថា « ខ្ញុំបានចាត់ទុកសកម្មភាពខាងលើ គឺជារឿងមួយដ៏ល្អ ។ គ្រួសារ លោកដេវីដ មានកូនតូចពីរនាក់ ហើយសកម្មភាពនោះជារឿងជាគំរូដ៏ល្អសម្រាប់កូនៗ ។ ខ្ញុំពិតជាមានមោទនភាពដែលមានមនុស្សល្អបែបនេះរស់នៅក្នុងសហគមន៍របស់ខ្លួន»៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print