ខ្យល់កន្ត្រាក់ រលំផ្ទះប្រជាពលរដ្ឋ៣ខ្នង នៅស្រុកបាកាន

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង រងការរលំ ដោយសារ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង ៥ និង​២០​នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២០ ​ក្នុង​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ។​

​អាជ្ញាធរ​ស្រុកបាកាន បានឲ្យដឹងថា ប្រជាពលរដ្ឋ​ចំនួន​៣គ្រួសារ ដែល​ជួប​គ្រោះថ្នាក់​ធម្មជាតិ​នេះ​ មានឈ្មោះ​ដូចខាងក្រោម​៖ ១-​ឈ្មោះ​ខុនឃីម ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​សមាជិក​៣​នាក់ រស់នៅ​ភូមិ​ដើម​ច្រេស ឃុំ​បឹង​ខ្នារ ស្រុក​បាកាន (​ខ្យល់​កន្ត្រាក់​រលំ​)​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី​ទំហំ​៥​ម​x៦​ម និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ ។​ ២– ឈ្មោះ រួន ធារ៉ា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​សមាជិក​៣​នាក់ រស់នៅ​ភូមិ​ខ្នាចរមាសឃុំ​បឹង​ខ្នារ ស្រុក​បាកាន (​ដើមឈើ​រលំ​សង្កត់​)​ជាផ្ទះ​ទៀមប្រក់សង្ក័សីទំហំ៤មx៦ម បាក់​មួយ​ចំហៀង និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ ។និង៣-​ឈ្មោះ សុក សុវណ្ណ ភេទ​ស្រី អាយុ ២៨​ឆ្នាំ មាន​សមាជិក​៦​នាក់ រស់នៅ​ភូមិ​ខ្នាចរមាស ឃុំ​បឹង​ខ្នារ ស្រុក​បាកាន (​ខ្យល់​កន្ត្រាក់​រលំ​)​ជាផ្ទះ​ទៀមជញ្ជាំងនិងដំបូលសង្ក័សីទំហំ៤មx៥​ម និង​និងខូចខាតទ្រព្យសម្បត្តិមួយចំនួន។

ប្រភពដដែលបានឲ្យដឹងថា ក្រោយមានគ្រោះធម្មជាតិបែបនេះ អាជ្ញាធរមូលដ្ឋានបានធ្វើរបាយការណ៍ជូនទៅសាខាកាកបាទក្រហមខេត្តដើម្បីជួយឧបត្ថម្ភដល់គ្រួសារជនរងគ្រោះទាំង៣គ្រួសារផងដែរ៕ដោយ៖ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print