ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា នៅវេលាម៉ោង ១៣ៈ៣០នាទីរសៀល ថៃ្ងសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរថយន្ដមួយគ្រឿង នៅចំណុចផ្ទះលេខ៣៤អឺ បុរីស្រេង គង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់រថយន្ដឈ្មោះ អ៊ួន រាជ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៤អឺ បុរីស្រេង គង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
– មុខរបរ: លក់គ្រឿងអគ្គិសនី
– មូលហេតុៈ ទុស្សេខ្សែភ្លើង
– ខូចខាត: រថយន្ត០១គ្រឿងម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9020 ចំណុះ ៣,៥តោន និងសម្ភារអគ្គិសនីក្នុងរថយន្ដ គិតជាប្រាក់ប្រមាណជិត ៤ម៉ឺនដុល្លារ។
– មនុស្សរបួសៈ គ្មាន ។
– មនុស្សស្លាប់: គ្មាន ។
– ប្រើប្រាស់រថយន្តសរុប ០៣គ្រឿង រថយន្ដពន្លត់អគ្គិភ័យចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ០២គ្រឿង និងរថយន្ដពន្លត់អគ្គិភ័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០១គ្រឿង ស្មើ ១២ម៉ែត្រគូប។
– ពន្លត់ចប់នៅម៉ោង ១៤ៈ១៧នាទី នាថ្ងៃខែឆ្នាំដដែល៕ ដោយ៖ ភារ៉ា ដង្កោ