សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ពាក់ពន្ធ័ករណីរក្សាទុកនិងចែកចាយនូវសាធាតុញៀន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ យុវជនប្រុសស្រីចំនួន៣នាក់ត្រូវបានសមត្ថកិច្ចក្រុងសំរោង ខេត្តឧត្ដរមានជ័យ ធ្វើការឃាត់ខ្លួនពាក់ពន្ធនិឹងករណីប្រើប្រាស់រក្សាទុកនិងចែកចាយនូវសារធាតុញៀន កាលពីថ្ងៃ សៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៥ៈ៣០នាទី។ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀននេះធ្វើឡើងដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបនៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៣នាក់គឺ៖
១-ឈ្មោះ សៀក ម៉េងហេង ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិគោកគរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
២-ឈ្មោះ ឡុង វ៉ាណ្ណន ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិគោកគរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
៣-ឈ្មោះ គៀប វរៈថេប ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិបុរីរដ្ឋបាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លទ្ធផលបង្រ្កាបដកហូតបានថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកកចំនួន១កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង។ ចំពោះវត្ថុតាងនិងជនសង្ស័យខាងលើការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print