បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រីក្នុងស្រះមិនប្រយ័ត្នបណ្តាលអោយឆក់ស្លាប់ខ្លួនឯងទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹកខណៈដែលបុរសម្នាក់រាយខ្សែភ្លើងដើម្បីឆក់ត្រីក្នុងស្រះទឹកខាងក្រោយផ្ទះបងប្អូនជីដូនមួយហើយខ្វះការប្រុងប្រយត្ន័បណ្ដាលអោយឆក់ខ្លួនឯងកាលពីវេលាម៉ោង ១០ៈ៤០នាទីព្រឹក ថ្ងៃទី២៤ខែ ឧសភា ឆ្នាំ២០២០ នៅក្នុងភូមិទន្លៀង ឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះសំ ម៉ារ៉ា (ហៅប្រុស) អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថាមុនពេលកើតហេតុបុរសរងគ្រោះបានរាយខ្សែភ្លើងចេញពីផ្ទះរបស់ឈ្មោះព្រំ ប៉ូលីន ភេទប្រុស អាយុ ៣៥ឆ្នាំត្រូវជាបងប្អូនជីដូននិឹងគ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ ដើម្បីឆក់ត្រីក្នុងកូនស្រះខាងក្រោយផ្ទះប៉ុន្តែអកុសលខ្សែភ្លើងឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់ដួលសន្លប់នៅមាត់ស្រះបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារប្រញាប់ប្រញាល់ដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតរួចទៅហើយ។
សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print