ពិតហើយពេលនេះមិនមែនជាការសង្ស័យទៀតឡើយ គឺតារាបង្ហាញម៉ូដដ៏ស្រស់ស្អាត់របស់ប៉ាគីស្ថានគឺនាង Zara Abid បានស្លាប់នៅក្នុងហេតុការគ្រោះថ្នាក់ធ្លាក់យន្តហោះនៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន។
សារព័ត៌មានGulf Today បានដកស្រង់សម្តីមន្ទីរសុខាភិបាលខេត្ត Sindh នៅថ្ងៃទី២៤ ខែឧសភា បានប្រកាសពីបញ្ជីឈ្មោះអ្នកដំណើរ ៩៩ នាក់ លើយន្តហោះ PIA A20 ជួបគ្រោះថ្នាក់នៅ មាន២នាក់នៅរស់ មានឈ្មោះ Zubair និងZafar Masood។ ដូច្នេះតារាបង្ហាញម៉ូដ Zara Abid បានស្លាប់ក្នុងគ្រោះថ្នាក់នោះ។
កន្លងមកមានព័ត៌មានសង្ស័យថា នាង Zara Abidបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ។ អតីតតារាបង្ហាញម៉ូដនាង Frieha Altaf បានបង្ហោះសារបង្ហាញពីការសោកស្តាយដល់តារាបង្ហាញម៉ូដ Zara Abid។ នៅពេលនេះអ្នកច្នៃម៉ូដ Zain Khan ក៏បានចូលរួមរំលែកទុក្ខដល់ គ្រួសារតារាបង្ហាញម៉ូដខាងលើផងដែរ។
ប៉ុន្តែ បងប្រុសរបស់នាង Zara Abid រងចាំព័ត៌មានផ្លូវការពីមន្ត្រីទទួលខុសត្រូវ ដោយមិនទាន់អាចទទួលយកថាប្អូនស្រីស្លាប់ដោយគ្រោះថ្នាក់ដ៏រន្ធត់នោះ ។ បងប្រុសរបស់នាង បានរងចំនៅមន្ទីរពេទ្យ បន្ទប់សង្គ្រោះបន្ទាន់ ដោយមានមនុស្សជាច្រើនបានបញ្ជូនមកទីនេះ។
នាងZara Abid អាយុ២៨ឆ្នាំ ជាតារាបង្ហាញម៉ូដល្បីល្បាញបំផុតក្នុងប្រទេសប៉ាគីស្ថាន។ នាងទើបតែទទួលបាន ពានរង្វាន់ឆ្នើមប្រចាំឆ្នំា២០២០ ក្នុងកម្មវិធី Hum Style Awards 2020។ នាងក៏បានដើរតួឯកក្នុងរឿង “Chaudhry – The Martyr” ដែលគ្រោងដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។ នាង បានទៅកាន់ទីក្រុង Lahore ចូលរួមពិធីបុណ្យសពរបស់ អ៊ុំ ហើយក៏បានវិលត្រឡប់មកកាន់ទីក្រុងការ៉ាជីវិញក៏ជួបគ្រោះថ្នាក់តែម្តង៕
តារាបង្ហាញម៉ូដដ៏ស្រស់ស្អាតរបស់ប៉ាគីស្ថាន ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ
...