ស្ត្រីម្នាក់ដាក់ថ្នាំងងុយដេកក្នុងទឹកក្រូចឱ្យបុរសអ្នករត់ឡំប្រឺតាផឹករួចលួចយកកាបូបលុយបានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នករត់ឡំប្រឺតាម្នាក់ត្រូវ បានស្រ្តីជាជនសង្ស័យម្នាក់ដាក់ថ្នាំងងុយដេកនៅក្នុងទឹកក្រូចឱ្យផឹករួចក៏ធ្វើសកម្មភាពលួចលូកយកកាបូបលុយនិងកាបូបស្ពាយបានសម្រេចហើយបម្រុងរត់គេចខ្លួនតែត្រូវអ្នករត់ឡំប្រឺតាដូចគ្នាដែលបានស្គាល់បុរសខាងលើមានការសង្ស័យក៏បានហៅស្ត្រីដែលជាជនសង្ស័យនោះឈប់រួចក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនតែម្តង។  ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣:៣០នាទីទៀបភ្លឺ  នៅចំណុចផ្លូវលេខ៤៣៦ ក្រុមទី២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ  

ស្រ្តីជាជនសង្ស័យមានឈ្មោះ អ៊ុច ចាន់ថា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ថន កោសល្យ ភេទប្រុស អាយុ៣៥ឆ្នាំ

មុខរបររត់ឡំប្រឺតា ស្នាក់នៅផ្ទះលេខ១២ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីលោក ផន អូន អធិការរងខណ្ឌបានបញ្ជាក់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣:៣០ នាទីទៀបភ្លឺឱ្យដឹងថា មុនពេលកើតហេតុស្រ្តីជាជនសង្ស័យបានហៅឡំប្រឺតាជនរងគ្រោះជិះពីផ្សារបឹងកេងកងមកផ្សារបឹងត្របែក ខណៈមកដល់ផ្សារបឹងត្របែកក៏បានឱ្យឈប់រួចក៏ចុះពីលើឡំប្រឺតារួចក៏ហៅឡំប្រឺតាមួយទៀតជិះទៅម្ដុំមជ្ឈមណ្ឌលរ៉ុកដោយប្រាប់ថាទៅទិញទឹកក្រូចផឹក។ក្រោយមកក៏ឱ្យបុរសដែលជាម្ចាស់ឡំប្រឺតាជូនមកផ្សារបឹងត្របែកវិញ ខណៈជិះបានពាក់កណ្ដាលផ្លូវ ស្រ្តីដែលជាជនសង្ស័យក៏បានឲ្យទឹកក្រូចដែលខ្លួនបានដាក់ថ្នាំងងុយដេកនោះទៅឱ្យបុរសដែលជាម្ចាស់ឡំប្រឺតានោះថាផឹកទឹកក្រូចទៅខ្ញុំឱ្យ ខណៈនោះបុរសរងគ្រោះក៏បានផឹកទឹកក្រូចដែលជនសង្ស័យខាងលើនោះឱ្យមកផឹកបានឬមួយសន្ទុះក្រោយមកក៏ស្រាប់តែងងុយគេងភ្លាមៗនោះបុរសដែលជាម្ចាស់កង់បីនោះបានទុកភ្នែកហើយងងុយគេងក៏បានឈប់ម៉ូតូនៅម្ដុំផ្សារបឹងត្របែកតែម្ដង។ ក្រោយមកស្ត្រីដែលជាជនសង្ស័យបានលូកយកកាបូបលុយនិងកាបូបស្ពាយរបស់បុរសដែលជាម្ចាស់រត់កង់បីបានសម្រេចហើយបំរុងរត់គេចខ្លួនតែត្រូវអ្នករត់កង់បីឥណ្ឌាដូចគ្នាបានស្គាល់បុរសខាងលើក៏មានការសង្ស័យក៏បានហៅស្ត្រីដែលជាជនសង្ស័យខាងលើឈប់រួចក៏ដឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនយកមកនិងធ្វើការសាកសួរទើបដឹងថាស្ត្រីខាងលើដែលជាជនសង្ស័យបានដាក់ថ្នាំងងុយគេងឱ្យទៅបុរសដែលជាម្ចាស់កង់បីនោះពិតប្រាកដមែន។

ក្រោយឃាត់ខ្លួនស្រ្តីជាជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ៖ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print