ដឹងអត់ថា ដំឡូងមានសារៈសំខាន់ជាឱសថព្យាបាលជំងឺបាន..! ពិសេសនារីៗ

ចែករំលែក៖

ភ្នំពេញ៖ កម្រមានអ្នកចាប់អារម្មណ៍មើមធម្មជាតិមួយនេះ គឺដំឡូង មិនត្រឹមជាប្រភេមានរសផ្អែមឆ្ងាញ់ ថែមជាឱសថជួយព្យាបាលជំងឺដ៏ពូកែទៀតផង តាមពិតជា
ប្រភេទរុក្ខជាតិ ដំឡូងជ្វា, ផ្នែកប្រើប្រាស់មើម និងស្លឹក ជាធម្មជាតិមានតំលៃបំផុត។

ជាទូទៅកន្លែងដាំដុះ នៅដីដែលគ្មានរើសជីវជាតិ ដោយសារជាប្រភេទរុក្ខជាតិ ត្រូវបានដាំនៅគ្រប់ទីកន្លែងសំរាប់យកមើមបរិភោគ។ ស្លឹកក៏អាចយកមកស្រុះហូបបានដែរ។ សំរាប់ធ្វើជាឱសថ គេអាចយកមើមស្រស់ ឬមើមចិតជាចំណិតៗ រួចហាលស្ងួត ឬកំដៅជាម្សៅ។
រសជាតិ និងគុណប្រយោជន៍ នៃមើមដំឡូងមានរសជាតិផ្អែមលក្ខណៈធម្មតា មានគុណប្រយោជន៍ជួយសំរួលការរំលាយអាហារ ប៉ូវកន្លែងខូចខាត ប៉ូវកម្លាំង និងបំប៉នឲ្យក្រលៀន ជាដើម។
ការព្យាបាលពីមើមដំឡូង គឺគេតែងប្រើសំរាប់ព្យាបាលអាការៈរាគរូសទើបកើតថ្មីៗ បញ្ចុះផ្លូវលាមក និងកាត់បន្ថយកំដៅ ការរវើយរវាយ នោមយប់ ស្រី្តមានការធ្លាក់ឈាម មកមិនប្រក្រតី រដូវមកឥតទៀង ឈាមមិនស្អាត គ្រុនក្តៅ ឡើងកំដៅជាប្រចាំ រាងកាយឈឺចុកចាប់។ មានអ្នកខ្លះយល់ថាដំឡូងអាចជួយទប់ស្កាត់រឹងសរសៃឈាម បន្ថយសម្ពាធឈាម បន្ថយទម្ងន់ និងអាការៈដែលកើតមានចំពោះមនុស្សចាស់។ វាមានលទ្ធភាពប្រឆាំងនឹងជំងឺមហារីកសុដន់។
កំរិត និងរបៀបប្រើ ត្រួយខ្ចី និងស្លឹកយកមកសំរាប់ចំអិនហូប និងសំរាប់ដាំទឹកផឹកជារៀងរាល់ថ្ងៃពី ៦០-១០០ក្រាម។ អាចយកស្លឹកពី ៣០-៤០ក្រាម ហាលស្ងួតដាំទឹកផឹក។ ដើម្បីព្យាបាលអាការៈក្តៅខ្លួន គេយកមើមស្រស់ចិតសំបកកិនឲ្យហ្មត់ រួចឆុងទឹកក្តៅកូរឲ្យស្មើ រួចយកមកហូបពេលព្រលឹមពេលមិនទាន់ហូបអី កន្លះកែវធំ និងកន្លះកែវទៀត មុនពេលហូបបាយ។ យកគេក៏អាចយកមើមស្ងោរហូប ក៏អាចកិនទៅជាម្សៅផ្សំជាមួយល្ងខ្មៅ កិនទៅជាម្សៅរួចសូន សំរាប់ព្យាបាលការរាគរូសទើបកើតថ្មីៗ គេយកមើមដំឡូង ២-៣ អាំងឲ្យខ្លោចសំបកក្រៅ រួចយកមកហូប(ចោលសំបក) នៅពេលក្តៅ គឺធ្វើឲ្យការបត់ជើងធំមានភាពងាយស្រួល។
អត្ថប្រយោជន៍ នៃមើមដំឡូង មានសារសំខាន់ បំប៉នសុខភាព ការពាររោគស្ត្រី បានច្រើនដែលយើងមិនគិតដល់៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print