ជប៉ុន នឹងលុបច្បាប់គ្រាមានអាសន្ននៅទីក្រុងតូក្យូនាថ្ងៃ ទី២៥ ខែឧសភា

ចែករំលែក៖

ទីក្រុងតូក្យូរបស់ជប៉ុនមានករណីឆ្លងកូវីដ១៩ តែ ២នាក់ប៉ុណ្ណោះ ក្នុងរយៈពេល២៤ម៉ោង ហើយរដ្ឋាភិបាល ជប៉ុន និងលុបច្បាប់អាសន្នក្នុងទីក្រុងនេះ និងតំបន់ជិតខាង ចាប់ពីថ្ងៃទី២៥ខែឧសភា ។ តូក្យូជាតំបន់ចុងក្រោយបង្អស់ ដែលត្រូវលុបច្បាប់បម្រាមគោចរ។

បណ្តាញទូរទស្សន៍NHK របស់ជប៉ុន បានផ្សាយថា រដ្ឋាភិបាល បានសម្រេចលុបច្បាប់គ្រាមានអាសន្ន ដល់ទីក្រុងតូក្យូ និងតំបន់ជិតខាង មាន កោះ Hokkaido ចាប់ពីថ្ងៃទី ២៥ខែឧសភា។ ទីក្រុងតូក្យូនមានពលរដ្ឋដល់ទៅ១៤លាននាក់ បានរកឃើញមានករណីឆ្លងតែ២នាក់ប៉ុណ្ណោះ ក្នុងរយៈពេល២៤ម៉ោង។ជាមួយគ្នានេះរដ្ឋាភិបាលជប៉ុន និងលុបច្បាប់គ្រាមានអាសន្នទាំងស្រុង ។ កាលពីពាក់កណ្តាលខែឧសភា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូអាបេបានសម្រេច លុបច្បាប់គ្រាមមានអាសន្ន ជាបណ្តើរៗ ក្នុងតំបន់ដែលមិនមានអ្នកឆ្លង ។ ចំណែកទីក្រុងតូក្យូ ជាកន្លែងដែលមានករណីឆ្លងច្រើនជាងគេបំផុត នៅបន្តរក្សាច្បាប់ គ្រាមានអាសន្ន ។
ទីក្រុងតូក្យូនិងតំបន់ជិតខាង ដូចជា Chiba, Kanagawa និង Saitamaមានពលរដ្ឋ៣៥លាននាក់ មានចំណូលសេដ្ឋកិច្ចដល់ទៅ ១៧០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាចំនួនយ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចជាតិ៕

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print