នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយនគរបាលប៉ុសិ៍្តផ្សារដើមថ្កូវ ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនិងម្សៅក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ធំល្មមនិង10ថង់តូច ។  កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០  ត្រង់ចំណុច មុខផ្ទះគ្មានលេខ ផ្លូវ508ថ្មី ភូមិ5 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ត្រី  ផន អូន អធិការរងខណ្ឌចំការមន បានបញ្ជាក់ថា   នៅល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនប្រុសស្រីដែរជាជនសង្ស័យ២នាក់  ១-ឈ្មោះអេម ឡា ភេទប្រុសអាយុ35ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវ508ថ្មីភូមិ5សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន មុខរបរគ្មាន ។

២-ឈ្មោះញៀន ស្រីអឿន ភេទស្រី អាយុ21ឆ្នាំស្នាក់

ផ្ទះខាងលើ មុខរបរនៅផ្ទះដកហូតវត្ថុតាង ក្រាមសថ្លា 01ថង់ធំល្មមនិង10ថង់តូច ។ 

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print