កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បើកវគ្គបំប៉នជំនាញដល់នាយនាយរងកងរាជអាវុធហត្ថ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំព្រឹកថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៥នេះ មានរៀបចំពិធីបើក វគ្គបំប៉នជំនាញដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តរយះពេល១៨ថ្ងៃ។ ពិធីបើកវគ្គនេះស្ថិតក្រោម វត្តមានលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជារការកងរាជអាវុធហត្ថ ខេត្តនិងលោកមេបញ្ជារការរង គ្រូឧទ្ទេសនាម រួមនឹងសិក្ខាកាម៣៥រូបផងដែរ។ ថ្លែងក្នុងពិធីនោះលោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ បានមានប្រសាសន៍ឲដឹងថា ដោយយោងតាមសច្ចាប័ន លេខ១០៨/២០១៤ ផ.កចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ របស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រធានគណកម្មការដឹកនាំការងារបណ្តុះបណ្តាល ហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ស្តីពីផែនការហ្វឹកហ្វឺន កងយោធខេមរភូមិទ្ទឆ្នាំ២០១៥និងយោងតាម សច្ចាប័នលេខ០២៨/២០១៤ ផ.ក ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារការរង និងជាមេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថឆ្នាំ២០១៥។ លោកឧត្តមសេនីយ៍បានថ្លែងបន្តថា ដោយយោងតាមកម្មវត្ថុខាងលើនេះ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានរៀបចំ បើកវគ្គបំប៉នជំនាញដល់នាយ នាយរងកងរាជអាវុធហត្ថចំនួន១វគ្ គនិងមានសិក្ខាកាមចំនួន៣៥រូបលើមេរៀន ចំនួន១០សំខាន់ៗ ដោយចាប់សិក្សារពីថ្ងៃទី១៣ កក្តដាដល់ថ្ងៃ៣១កក្តដា ២០១៥។ ក្នុងពិធីនោះដែរលោក ឧត្តមសេនីយ៍មេបញ្ជារការ វ៉ា សារិទ្ធ ក៏បានថ្លែងលើកឡើងនូវការផ្តាំផ្ញើរដល់សិក្ខាកាមក្នុងវគ្គ ធ្វើរយ៉ាងណាត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រជំនាញឲទទួលបានជោគជ័យ និងដើម្បីយកជំនាញមេរៀនទាំងនេះ ទៅបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិក្នុងនាមជា មន្ត្រីនគរបាលយុត្តិធម៍ ៕ វណ្ណៈ

Kch6

Kch1

Kch2

Kch3

Kch4

...

Kch5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print