មនុស្សមួយក្រុមបង្ហាញការខឹងសម្បារយ៉ាងខ្លាំងដោយបានគប់ដុំថ្មនឹងដបទឹកសុទ្ធទៅលើនាយករដ្ឋមន្ត្រីសឺបៀលោក Alecksandar Vucic ត្រូវតែលុបចោលពិធីគោរពវិញ្ញាណក្ខន្ធនាខួប២០ឆ្នាំក្នុងព្រិត្តិការណ៍សម្លាប់រង្គាលនៅSrebanica បណ្តាលឲ្យជនជាតិអិស្លាមជាង៨០០០នាក់ស្លាប់នៅBosnia កាលពីថ្ងៃទី១១ខែកក្កដា។
នាយករដ្ឋមន្ត្រីVucic បានត្រឹមតែដាក់គម្រងផ្កានៅស្តូបគោរពវិញ្ញាណក្ខន្ធបុរសជនជាតិអិស្លាមបូស្នៀក្នុងនោះមានទាំងកុមារ រងការសម្លាប់រង្គាលក្នុងវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុប ក្នុងសង្គ្រាមលោកលើកទី២។ ពេលនោះមនុស្សមួយក្រុមខឹងសម្បារ ហើយនាំគ្នាស្រែកខ្លាំងៗថា«Allahu akbar»(ព្រះជាម្ចាស់ជាកំពូល)រួចគប់ដុំថ្មទៅលើនាយករដ្ឋមន្ត្រីតែម្តង។
ក្រុមអង្គរក្សបានឈរពាំងការពាររួចបញ្ចូននាយករដ្ឋមន្ត្រីVucic ចេញពីទីនោះជាបន្ទាន់។ក្នុងពិធីនោះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនក្នុងនោះមានទាំងអតីតប្រធានាធិបតីអាមេរិកលោកបីលគ្លីនតុននឹងមេដឹកនាំមួយចំនួនទៀតនៅអឺរ៉ុប ។ពិធីបានរៀបចំឡើងនៅភាគខាងកើតប្រទេសប៊ូសស្នៀ។ការិយាល័យប្រធានាធិបតីបូស្នៀបានថ្កោលទោសការគប់ដុំថ្មនោះហើយសូមអភ័យទោសពីភ្ញៀវបរទេសក្នុងនោះមាននាយករដ្ឋមន្ត្រីបូស្នៀជាជនរងគ្រោះក្នុងការគប់ដុំថ្ម។ក្នុងពេលជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសសឺបៀលោកIvica Dacic បានរៀបរាប់ថា ការវាយប្រហារខាងលើមិនត្រឹមតែសំដៅទៅលើនាយករដ្ឋមន្ត្រីតែមួយនោះឡើយគឺពលរដ្ឋសឺបៀទាំងមូល ក៏ដូចជាគោលនយោបាយសន្តិភាព សហប្រតិបត្តិការនៅក្នុងតំបន់។ ការសម្រេចទៅចូលរួមរបស់នាយករដ្ឋមន្ត្រីសឺបៀគឺជាការសម្រេចប្រវត្តិសាស្ត្រដោយកន្លងមកនាយករដ្ឋមន្ត្រីសឺបៀមិនដែលទៅចូលរួមក្នុងពិធីនេះនៅប្រទេសបូស្នៀនោះឡើយ។
គួរបញ្ចាក់ផងដែរថាការសម្លាប់រង្គាលនៅSrebenica ស្ថិតនៅក្នុងតំណាក់កាលចុងក្រោយនៃសង្គ្រាមនៅបូស្នៀ។ពលរដ្ឋអិស្លាមប្រមាណ៨ពាន់នាក់ត្រូវបានកម្លាំងទាហានសឺបៀសម្លាប់ កាលពីខែកក្កដាឆ្នាំ១៩៩៧៕
នាយករដ្ឋមន្ត្រីសឺបៀ(Serbia)ត្រូវគេគប់ដុំថ្មក្នុងពិធីគោរពវិញ្ញាណក្ខន្ធការសម្លាប់រង្គាលនៅ Srebenica
...