កាមរីបាឡែនបើកក្នុងល្បឿនលឿន រេចង្កូតបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៨ផ្ទាំង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកាមរីបាឡែនបើកក្នុងល្បឿនលឿន រួចបានរេចង្កូតជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតចំនួន៨ផ្ទាំង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដែលហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ តាម បណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកាមរីបាឡែន ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ2X-0629 បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច ខណៈមកដល់ កន្លែងកើតហេតុបានរេចង្កូតជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៨ផ្ទាំង ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើករថយន្តបង្កបានគេចខ្លួនបាត់ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕ តុង សីហា

11721209_869651063089955_412066243_n

11721747_869651066423288_1023938305_n

...

11751384_869651056423289_1940233542_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print