?
ដូចពាក្យចាស់លោកពោលថា អ្នកមានមិនលើស៣ជំនាន់ អ្នកក្រក៏មិនក្រដល់ជំនាន់ទី៣ នឹងអ្នកដឹកនាំក៏មិនអាចដឹកនាំដល់ជំនាន់ទី៣ដោយជោគជ័យឡើយ។ តើពាក្យទាំងនោះអាចនឹងក្លាយជាការពិតដែរឬទេ?
ដូចអ្វីដែលយើងធ្លាប់បានឃើញបានដឹង អ្នកមានទ្រព្យច្រើនមិនអាចរក្សាទ្រព្យទាំងនោះបានគង់វង់ដល់ជំនាន់ទី៣នោះឡើយគឺត្រូវតែរលាយដោយស្នាដៃជំនាន់ទី៣គ្រប់គ្រងជាមិនខាន ។ តើនោះជាពាក្យពិតឬ? តាមពាក្យចាស់ៗលោកនិយាយថា នៅពេលមនុស្សជំនាន់ទី១ ខិតខំរកប្រាក់យ៉ាងលំបាករហូតដល់ក្លាយជាអ្នកមាន ហើយនៅពេលនោះមានតែមនុស្សជំនាន់ទី២ប៉ុណ្ណោះដែលបានដឹងយ៉ាងច្បាស់ថាការរកប្រាក់បានមកយ៉ាងលំបាកដូច្នេះត្រូវខិតខំរក្សានិងពង្រីកប្រាក់ទាំងនោះឲ្យបានច្រើនជាងនេះទៀត។ ចំណែកមនុស្សជំនាន់ទី៣ គឺមិនបានដឹងពីទុក្ខលំបាកក្នុងការរក្សារហូតដល់មានប្រាក់ស្តុកស្តម្តនោះឡើយ។ ពោលគឺកើតមកលើគំនរមាសប្រាក់ស្រាប់ ចេះតែចាយវាយមិនស្តាយស្រណោះមិនគិតរក្សា អាងខ្លួនជាកូនចៅអ្នកមាន ។នៅពេលជីដូនជីតា(ជំនាន់ទីមួយ) ឪពុកម្តាយ(ជំនាន់ទី២)ស្លាប់អស់ទៅទ្រព្យសម្បត្តិទាំងនោះ ក៏រលាយទៅតាមបន្តិចម្តងៗ ដល់ជំនាន់ទី៤ កឺគ្មានសល់អ្វីឡើយ។
បើយើងសម្លឹងមើលទៅលើសង្គមអ្នកមាន មហាសេដ្ឋីភាគច្រើនកូនចៅគិតតែពីដើរស៊ីចាយមិនសូវជួយរកសុីឡើយ ដោយសារតែទ្រព្យសម្បត្តិច្រើនចាយមិនអស់ហើយស្រឡាញ់កូនចៅជ្រុលហួសហេតុ ឪពុកម្តាយក៏បណ្តោយទៅតាមអ្វីដែលកូនបានធ្វើ ។ ទាំងនោះហើយជាមូលហេតុទ្រព្យសម្បត្តិទាំងប៉ុន្មានត្រូវរលាយពេលឪពុកម្តាយស្លាប់ទៅ កូនចៅមិនដឹងថាត្រូវរក្សានឹងបង្កើតបន្ថែមយ៉ាងម៉េច។
ផ្ទុយទៅវិញ អ្នកក្រក៏មិនក្រដល់៣ជំនាន់នោះឡើយ។ ឪពុកម្តាយខិតខំទ្រាំអត់ឃ្លានឲ្យកូនបានហូបឆ្អែតទៅរៀនដូចគេ ចេះព្យាយាមក្នុងការស្វែងរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯងទាំង នោះហើយធ្វើឲ្យមនុស្សជំនាន់ទី២ប្រាកដជាមានជីវភាពប្រសើរជាងជំនាន់ទីមួយ ហើយនៅជំនាន់ទី៣វិញក៏កាន់តែប្រសើរឡើងថែមទៀតក្លាយទៅជាអ្នកមានតែម្តង។
ចំពោះការដឹកនាំវិញក៏ដូច្នេះដែរ នៅពេលនេះក្រុមអ្នកអ្នកឯកទេសកំពុងតែសង្ស័យទៅលើភាពដឹកនាំរបស់លោកគីមជុងអ៊ុន អាចធ្វើឲ្យកូរ៉េខាងជើងត្រូវរលាយក្នុងជំនាន់ទី៣។ នៅពេលដែលលោកគីមជុងអ៊ុនឡើងកាន់អំណាចបានតែជាង៣ឆ្នាំប៉ុណ្ណោះលោកបានចេញបញ្ចារដោយផ្ទាល់សម្លាប់មន្ត្រីសំខាន់ៗដល់ទៅ៧០រូប ក្នុងនោះមានអ្នកជាឪពុកមា ជាមនុស្សមានអំណាចទី២នៅកូរ៉េខាងជើង និងពេលកន្លងមកថ្មីៗជារដ្ឋមន្ត្រីការពារជាតិ។
នៅក្នុងគោលនយោបាយដឹកនាំប្រទេសលោកគីមជុងអ៊ុនមានភាពសហាវព្រៃផ្សៃជាងជីតានឹងឪពុកទៅទៀត។ ចំណុចទាំងនោះហើយដែលអាចធ្វើឲ្យកូរ៉េខាងជើងត្រូវរលាយ ដោយមន្ត្រីសំខាន់ៗបំផុតនៅកូរ៉េខាងជើងក្នុងនោះមានទាំងសាច់ញ្ញាត្តិក៏ត្រូវលោកសម្លាប់ដែរ ទម្រាំតែអ្នកដទៃ ។ ទាំងនោះធ្វើឲ្យមន្ត្រីនៅក្បែរលោកគីមជុងអ៊ុន ដូចជានៅក្បែសត្វខ្លាអីចឹងដែរអាចត្រូវប្រហារជីវិតគ្រប់ពេលគ្រាន់តែភ្លាត់សម្តីឬមានសកម្មភាពខ្វះការគោរពនោះ។ គ្រាន់តែមន្ត្រីអង្គុយងក់ពេលលោកគីមជុងអ៊ុនថ្លែងសន្តរកថាក៏ត្រូវប្រហារជីវិតដោយរងការចោទប្រកាន់ថា មិនគោរព ប្រមាថដល់មេដឹកនាំ។
ចំណុចទាំងនោះហើយធ្វើឲ្យមន្ត្រីកូរ៉េខាងជើងបើមានឱកាសប្រាដកជាចាកចេញពីប្រទេសជាមិនខានខ្លាចត្រូវសម្លាប់ទាំងពូជ។ តាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងក្រៅពីមន្ត្រីជាង៧០រូបត្រូវលោកគីមជុងអ៊ុនប្រហារជីវិតនោះនៅមានមនុស្សជាច្រើនទៀតដែលជាប់ខ្សែស្រឡាយក៏ត្រូវសម្លាប់ឬដាក់គុកដូចគ្នា។
អ្នកឯកទេសវិភាគនយោបាយបានបញ្ចាក់ថានៅពេលនេះមេដឹកនាំគីមជុងអ៊ុន កំពុងតែមានជម្ងឺម្យ៉ាងគឺការភ័យខ្លាចគេដណ្តើមអំណាចពីមន្ត្រីនៅក្បែរខ្លួន ទើបធ្វើការជម្រុះអ្នកដែលសង្ស័យគ្មានចិត្តស្មោះត្រង់។
ពេលនេះសូម្បីតែកន្លែងដាំបន្លែផ្លែឈើ សម្រាប់លោកគីមជុងអ៊ុនក៏បានត្រួតពិនិត្យយ៉ាងតឹងតែងបំផុតខ្លាចត្រូវជាតិពុល។ ដើម្បីធានាថា បន្លែផ្លែឈើដែលលោកគីមជុងអ៊ុនបរិភោគត្រូវតែស្អាត១០០ភាគរយបើមិនដូច្នេះអាចត្រូវជាប់ទោស។មន្ត្រីទទួលបន្ទុកខាងលើបានប្រើប្រាស់សល់ទៅកែវឆ្លុះមើលខ្លាចមានសត្វល្អិតតូចៗ មានមេរោគឬជាតិពុលដែលភ្នែកមើលមិនឃើញមាននៅក្នុងបន្លែដែល លោកគីមជុងអ៊ុនបរិភោគ។អ្នកដែលដាំបន្លែថែទាំ ត្រូវតែមានប្រវត្តិរូបល្អ បញ្ចប់មហាវិទ្យាល័យពេទ្យ នៅទីក្រុងព្យុងយ៉ាងទើបអាចត្រួតពិនិត្យការហូបចុកបានល្អ។ ការភ័យខ្លាចបានក្លាយជាស្រមោលនៅក្នុងការដឹកនាំរបស់លោកគីមជុងអ៊ុន ធ្វើឲ្យលោកកាន់តែសហាវ មិនទុកចិតទៅលើអ្នកណាទាំងអស់។
អ្នកដំាបន្លែអាចទទួលវាសានដូចអ្នកបើលថែសត្វអណ្តើកដែរ ពេលទុកឲ្យអណ្តើកអត់ឃ្លាត់អ្នកថែត្រូវតែស្លាប់។កាលពីខែឧសភាកន្លេងម លោកគីមជុងអ៊ុនក៏បានប្រហារជីវិតអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ដោយសារតែ ទុកឲ្យសត្វអណ្តើកអត់ឃ្លាន ស្គមស្គាំង ។ ការប្រហារជីវិតនោះគឺជាគំរូឲ្យមន្ត្រីដទៃទៀតចេះប្រុងប្រយ័ត្ន។
ក្រុមអ្នកឯកទេសកូរ៉េខាងត្បូងបញ្ចាក់ថាប្រសិនបើលោកនៅដឹកនាំប្រទេសបែបនេះ គឺកំពុងតែបំផ្លាញនៅស្នាដៃរបស់ជីតានិងឪពុកបានបន្សល់ទុក ។ នៅពេលអនាគត់កូរ៉េខាងជើងនឹងគ្មានមន្ត្រីបម្រើការទៀតឡើងខ្លាចត្រូវប្រហារជីវិត។
កន្លេងមកសហភាពស៊ូវៀតបានដួលរលំនៅក្រោមស្នាដៃអ្នកដឹកនាំជំនន់ទី៣ បើទោះបីស៊ូវៀតបានចាក់ឬស្សយ៉ាងរឹងមាំរយពេល៧០ឆ្នាំក៏ដោយ ។ ទាំងនោះហើយបានធ្វើឲ្យអ្នកឯកទេសជាច្រើនមន្ទិលសង្ស័យពីភាពឋិតថេរបស់កូរ៉េខាងជើងក្រោមស្នាដៃលោកគីមជុងអ៊ុន។ នៅពេលនេះគ្មានអ្នកណាម្នាក់ហានហាមាត់តវាអ្វីឡើង តើនៅពេលខាងមុខ២០ ឬ៤០ឆ្នាំទៀត មន្ត្រីកូរ៉េខាងជើងទុកឲ្យលោកគីមជុងអ៊ុនស្លាប់តាមចិត្តទៀតឬ?
តើស្នាដៃខិតខំបង្កើតកូរ៉េខាងជើងរបស់លោកគីមអីលស៊ុងត្រូវរលាយក្រោមការដឹកនាំនៃជំនាន់ទី៣ឬ
...