រថយន្តដឹកទំនិញបើកលឿនគេច ម៉ូតូបុករះបង្កាន់ដៃស្ពានបណ្តាលឲ្យខូចរថយន្តទៅមុខលែងរួច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តធុនធំមួយគ្រឿងជារថយន្តដឹកទំនិញ បានជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរងការខូចស្ទើទាំងស្រុង បន្ទាប់ពីរថយន្តនោះបានបើកលឿន ហើយគេចម៉ូតូនៅពីមុខ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ចំណុចស្ពានខ្សាម ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចរាចរក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកទំនិញ មួយគ្រឿងម៉ាកនីសាន់ ពាក់ស្លាកលេខ តាកែវ 3A-2254 ដឹកទំនិញពេញរថយន្ត ធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿង បើកក្នុងទិសដៅស្របគ្នា នៅពេលមក ដល់ចំណុចកើតហេតុ រថយន្តបានបួងចង្កូតគេចពីម៉ូតូ ក៍ជ្រុលទៅបុកបង្កាន់ដៃស្ពានតែម្តង បណ្តាលឲ្យបង្កាន់ដៃស្ពានរងការខូចខាតស្ទើរ ទាំងស្រុង ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមានគ្រោះ ថ្នាក់ដល់មនុស្ស គ្រាន់តែខូចខាតរថយន្ត និងស្ពាន ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តបង្កនេះមានឈ្មោះ ស ប៊ុនធឿន អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានហៅរថយន្តផ្សេងមកសាងទំនិញ ។ ចំណែកឯរថយន្តបង្កត្រូវសមត្ថកិច្ចអូស យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ដើម្បីដោះស្រាយសំណងខូចខាត បង្កាន់ដៃស្ពានជាមួយ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ៕ ចន្ថា

11750671_405281082997883_5617513285540879091_n

11403506_405281096331215_6397236117834079_n

...

11743004_405281126331212_206134898911053840_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print