យ៉ាងហោចណាសក៏មានមនុស្ស៦នាក់ស្លាប់និងជាង១០នាក់រងរបួសនៅក្នុងហេតុការផ្ទុះឃ្លាំងផ្ទុកកាំជ្រួចផ្កាភ្លើងនៅខេត្តហូបេយប្រទេសចិនកាលពីថ្ងៃទី១២ខែកក្កដា។
តាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថាហេតុការផ្ទុកខាងលើកើតឡើងនៅក្នុងរោងច័ក្រផលិតកាំជ្រួចស្ថិតនៅស្រុកDong Wang ខេត្តហូបេយប្រទេសចិន។ ក្រៅពីអ្នកស្លាប់និងរងរបួសការផ្ទុះនោះបានធ្វើឲ្យបាកស្រុតឃ្លាំងទាំងស្រុង និងផ្ទះពលរដ្ឋនៅក្បែនោះរងការខូចខាតយ៉ាងតំណាំា។
ការផ្ទុះនោះធ្វើឲ្យបង្អួចកញ្ចក់បែកខ្ទាត់ចម្ងាយរបគីឡូម៉ែត្រ។នៅយប់ថ្ងៃទី១២ខែកក្កដា រថយន្តជួយសង្គ្រោះនៅតែបន្តទៅកាន់កន្លែងកើតហេតុដោយសារតែនៅនៅមានការផ្ទុះបន្តកើតឡើង។ចិនជាប្រទេសនាំចេញកាំជ្រួចផ្កាភ្លើងទ្រងទ្រាយធំបំផុតនៅលើពិភពលោក។
សិប្បកម្មផលិតកាំជ្រួចផ្ការភ្លើងបានកើតឡើងជាច្រើននៅក្នុងប្រទេសចិន ហើយភាគច្រើនសិប្បកម្មទាំងនោះមិនបានគោរពទៅតាមច្បាប់សុវត្ថភាពទើបបង្កឲ្យមានគ្រោះថ្នាក់ជាច្រើនបានកើតឡើង៕
ផ្ទុះឃ្លាំងផ្ទុកកាំជ្រួចផ្កាភ្លើង សា្លប់និងរបួសរាប់សិបនាក់
...