ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរបួសធ្ងន់និងស្រាល៤នាក់ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរបួសធ្ងន់និងស្រាល៤នាក់

ចែករំលែក៖

កំពង់ឆ្នាំង ៖ យុវជន២នាក់របួសយ៉ាងធ្ងន់ធ្ងរ និង២នាក់ទៀតរងរបួសស្រាល នៅក្នុងឧប្បត្តិហេតុករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងរវាងម៉ូតូនិងម៉ូតូបុកគ្នាចំពីមុខពេញមួយទំហឹង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ នៅតាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩៦និង៩៧ នៅក្នុងភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុមានយុវជន ម្នាក់ឈ្មោះ ទិត ធារៈ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានជិៈម៉ូតូម៉ាកស្មាស់រឺវ៉ូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១A-២៩២២ បើកបរពីជើងទៅត្បូងនៅពេលមដល់ចំណុចកើតហេតុ ក៍មានម៉ូតូមួយគ្រឿងទៀតម៉ាកហ្ស៊ុយស៊ុយគីស្មាស់រឺវ៉ូ ពណ៌ក្រហមគ្មានផ្លាកលេខជិៈគ្នា៣នាក់ បើកចេញពីផ្លូវលំក្រហម ដោយបើកបរយ៉ាងលឿន សំដៅមកផ្លូវជាតិ ជ្រុលទៅទៅបុកគ្នាពេញទំហឹងតែម្តង បណ្តាលអោយយុវជនម្នាក់ឈ្មោះ ទិត ធារៈ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោ​យម៉ូតូដួលសង្កត់ពីលើ និងធ្លាក់ពផ្លូវជាតិ ចំណែកឯម៉ូតូបង្ករជិះគ្នា៣នាក់រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។
​ក្រោយពេលកើតហេតុរថយន្តសង្គ្រោះទៅ ដឹកយុវជនរងគ្រោះមកសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត។ ចំពោះយុវជនទាំង៣នាក់ជិះម៉ូតូតែមួយត្រូវបានបក្ខពួកដឹកយកទៅព្យាលបាលនៅពេទ្យឯកជន នៅពេលនេះសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណយុវជនទាំង៣នាក់នោះនៅឡើយទេ ។ ចន្ថា

20150713-122115.jpg

20150713-122118.jpg

...

20150713-122122.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print