ជនសង្ស័យម្នាក់ លួចម៉ូតូគេមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ឃើញម៉ូតូប្រជាពលរដ្ឋមួយគ្រឿងទុកនៅកន្លែងស្ងាត់​មើលទៅទំនងក៏ធ្វើសកម្មភាពលួច យកតែពុំបានសម្រេច​ត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋជិតខាងឃើញទាន់ក៏នាំគ្នាដេញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីនេះ​បានកើតឡើង​កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០​ វេលាម៉ោង១៨ស្ថិតក្នុងភូមិ​ថ្មី​ ឃុំ​ រលាំង​កែន​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋ ឃាត់ខ្លួនបានឈ្មោះ​ ម៉ៅ​ សុភ័ក្រ្ត​ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ​ មានទីលំនៅភូមិស្កូវ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោងទង​ ខេត្ត​កំពង់​ស្ពឺ​។ ចំណែកម្ចាស់ម៉ូតូរងគ្រោះឈ្មោះ សយ​ ញ៉ក់​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ មានទីលំនៅភូមិ​ថ្មី​ ឃុំ​រលាំង​កែន​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ​។ រីឯវត្ថុតាងដកហូតបានមាន ម៉ូតូ​១គ្រឿង​ ម៉ាក​ហុងដា​ គុបជ្រុង​ ធុនសេ​៩០​ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1L-7604(របស់ជនរងគ្រោះ)។

ប្រភពដដែលបន្តថា កាលពីថ្ងៃខែ​ឆ្នាំ​កេីតហេតុ​ខាង​លើ ​វេលា​ម៉ោង​ ១៧និង៣០នាទី​ កូន​ប្រុស​របស់​ជនរងគ្រោះ​ឈ្មោះ​ សន​ យ៉ារី​ បានជិះ​ម៉ូតូ​មួយគ្រឿង​ ចេញពី​ផ្ទះ​ទៅ​រក​អុស​នៅកន្លែង​កើតហេតុ​ដោយទុកម៉ូតូនៅកន្លែងស្ងាត់ ហើយក៏ទៅរកអុសបាត់ទៅ ។ ពេលរកអុសបានហើយក៏មកយកម៉ូតូរបស់ខ្លួនវិញស្រាប់តែមិនឃើញ ក៏មកប្រាប់ឪពុកខ្លួនថា​ ចោរលួចម៉ូតូបាត់ហេីយ​ ភ្លាមៗនោះបងប្អូន​និងប្រជាពលរដ្ឋនាំគ្នាជិះម៉ូតូ​ដើររកមើលស្រាប់​តែ​ឃើញជន​សង្ស័យ​កំពុង​បណ្ដើរម៉ូតូ​របស់​ខ្លួន​ដែល​បាត់​នោះចូលទៅ​ក្នុង​ដី​ឡូ​ត៍មួយកន្លែងស្ថិតក្នុង​ភូមិ​កើត​ហេតុ​ខាងលើ​ ទើបជនរង​គ្រោះ​និង​អ្នក​ភូមិ​ដែល​នៅលេងបាល់នៅក្បែរនោះ​នាំគ្នា​ឃាត់​ជន​សង្ស័យ​ខាងលើ​ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ រលាំង​កែន​​ រួច​បានបញ្ជូន ជនសង្ស័យមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ស្អាង ជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print