ចាក់ដោតខ្លាំង! ផៃ ផុងរ៉ាក់ ដាក់ចម្រៀងមួយបទសម្រាប់អ្នកផឹកតាមយករង្វាន់

ចែករំលែក៖

ភ្នំពេញ៖ បទ”រង្វាន់បានពេទ្យ” របស់ តារាចម្រៀងជើងចាស់ខ្មែរសុរិន លោក ផៃ ផុងរ៉ាក់ បាននិងកំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែបទចម្រៀង​នេះបាន​បង្ហាញ​ពីអត្ថន័យអប់រំស៊ីជម្រៅ ពិសេសសម្រាប់អ្នកនិយមផឹកស្រាតាមរករង្វាន់។
​បទចម្រៀងមួយនេះបាននិងកំពុងដាស់ស្មារតីអ្នកស្តាប់ ពិសេសក្រុមយុវជនជំនាន់​ក្រោយដែលប្រឹងប្រជែងគ្នាផឹកយកចាញ់ឈ្នះ និងតាមយករង្វាន់ពីការគាស់ក្រវឹលកំប៉ុង។ បទចម្រៀងនេះចេញក៏ស្របពេលដែលក្រុមហ៊ុនស្រាបៀជាច្រើនក៏កំពុងតែពេញនិយមផ្សព្វផ្សាយផលិតផលរបស់ខ្លួនរៀងៗខ្លួននោះគឺផឹកគាស់បានរង្វាន់ជាច្រើន ក្នុងនោះមានលុយ ឡាន និងកំប៉ុងស្រាបៀផងដែរ​ ឥទ្ធិពលស្រាបៀចូលខ្លួនស្រវឹងភ្លេចគឹត គាស់ផឹកៗតាម​យករង្វាន់ឃើញគេត្រូវ តែចុងក្រោយសុខភាពទ្រុឌទ្រោម ធ្លាក់ខ្លួនឈឺ ត្រូវចូលពេទ្យ ។ ក្នុងអត្ថន័យបទចម្រៀងនេះដែរ លោកចង់បង្ហាញអោយក្មេងៗជំនាន់ក្រោយដឹងព្រោះ​គាត់បានឆ្លងកាត់មុន ការញៀនផឹកស៊ីដោយគ្មានការពិចារណា ទីបំផុតនឹងត្រូវធ្លាក់ខ្លួនឈឺ ហើយអ្នកខ្លះរហូតដល់ឈឺស្លាប់សូន្យជីវិតបងក៏មាន ។ លោកឪចង់អោយកូនៗចៅៗមាន​កម្មវិធី​ផឹកស៊ីសូមចេះគិតពិចារណា ផឹកស៊ីសប្បាយរីករាយដោយចេះទទួលខុសត្រូវ ប៉ុណ្ណាល្មម សម្រាប់សុខភាព មិនស្រវឹងជោគជាំរហូតឆេះថ្លើម មិនស្រវឹងក្អួតបាត់ការចងចាំ គ្រោះថ្នាក់ចរាចរណ៍ ស្រវឹងរហូតស្អែក ឡើងធ្វើការមិនកើត ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print