លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់អំណោយសប្បុរសធម៌ កាកបាទក្រហមកម្ពុជាជូនគ្រួសាររងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះ១ខ្នងនៅស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ ១គ្រួសារដែលរងគ្រោះដោយសារ អគ្គិភ័យបណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានូវការសាកសួរសុខទុក្ខ ដោយក្តី អាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនា ពេលនេះ ។ ជាមួយគ្នានេះលោកស្រីកិត្តិសង្គហបណ្ឌិតក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់សូមមានការ ប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ជៀសវាងមានគ្រោះអគ្គិភ័យកើតឡើង ជាយថាហេតុ ។ អំណោយដែលបានចែកជូនគ្រួសារងគ្រោះនេះគឺទទួលបានអង្ករ ៥០គីឡូក្រាម កៅស៊ូតង់១ ធុងទឹកជ័រ១, ឆ្នាំងបាយឆ្នាំងសម្ល២,កន្ទេលបត់១, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអុីវ៦ ដប ,មុង ១ ភួយ ១, ក្រមា១, សារុង១ និងថវិកាមួយចំនួន។
លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានអញ្ជើញថ្លែងអំណរគុណដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គិភ័យកាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ លោកស្រីក៏បានជំរុញឲ្យនគរបាលគ្រប់មូលដ្ឋានបន្តរាល់សកម្មភាពបង្ការ ការពារ សង្គ្រោះប្រជាពលដែលជួបគ្រោះអាសន្ន ពិសេស ករណីអគ្គិភ័យនេះតែម្តង ។ ជាមួយនោះ លោកស្រីក៏បានក្រើនរំលឹកឲ្យកងកម្លាំងនគរខេត្តស្វាយរៀងទាំងអស់បន្តអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print