សហាវណាស់..! ប្លន់សម្លាប់យកម៉ូតូពីស្ត្រីម្នាក់ដល់បន្ទប់ជួលក្នុងខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខបានធ្វេីសកម្មភាពសម្លាប់ប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿងរួចគេចខ្លួនបាត់ដោយសុវត្តិភាព​ ។ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទី​ យប់ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំនុច បន្ទប់ជួល លេខ១ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន ភេទស្រីអាយុ ៤៦ ឆ្នាំ មុខរបរលក់ចាប់ហួយ មានស្រុកកំណើត ភូមិ ថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ។
សំភារៈបាត់បង់​ ម៉ូតូ១គ្រឿង ម៉ាក សង់C125សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC​ -7457​ រួមទាំងកាតគ្រីម៉ូតូ និងប្រាក់ មួយចំនួន​ ថែមទាំងសៀវភៅ ដាក់ប្រាក់សន្សំនៅ ធនាគារ។
ចំណែកជនសង្ស័យមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ។
តាមការបំភ្លឺរបស់ឈ្មោះ អ៊ុច សារ៉ន ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ ត្រូវជាប្អូន បង្កើតរបស់ ជនរងគ្រោះ បានអោយដឹងថា៖ នៅមុនពេល កើតហេតុ​ កាលពីវេលា ម៉ោង១២ថ្ងៃត្រង់ រូបគាត់បានចេញ ពីបន្ទប់ ទៅធ្វើការ ដូចរាល់ដង ដោយជនរងគ្រោះ នៅក្នុងបន្ទប់ ជួលតែម្នាក់ឯង លុះដល់ម៉ោង ១៨-០០នាទី រូបគាត់ បានចេញ ពីធ្វើការនៅរោងចក្រ ពេលមកដល់ បន្ទប់វិញ ក៏ឃើញ បន្ទប់ចាក់សោរ ពីខាងក្រៅ នៅពេលនោះគាត់ក៏ មិនបាន ចាប់អារម្មណ៍ អ្វីដែរ ដោយគិតស្មានថា ជនរងគ្រោះបានចេញ ទៅទិញឥវ៉ាន់ ពេលគាត់ មើលឃើញ ធុងទឹកកក នៅមុខបន្ទប់ អត់ចាក់សោរ រូបគាត់ក៏មាន ការសង្ស័យ គាត់ក៏បានហៅ ប្អូន ជីដូន១ របស់គាត់ មកវាយបំបែកសោរ បន្ទប់ ក៏ស្រាប់តែ ឃើញ ជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ ទើបរាយការណ៍មកសមត្ថកិច្ចតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីកោសល្យវិច្ច័យ ឃេីញមាន
ស្នាមជាំនៅត្រង់ថ្គាមផ្នែកខាងស្តាំ។
បច្ចុប្បន្ន​ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ។ ចំណែកជនសង្ស័យ​ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់៕

...

ដោយ​ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print