ភ្នំពេញ៖អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា ថ្លែងប្រាប់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ ថា ជនសង្ស័យ២៧នាក់ រួមទាំងអ្នកកាសែត១៣នាក់ ផង នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ករណីលេងល្បែងជល់មាន់ នៅផ្លូវ ឌួង ឌៀប ឬ ផ្លូវ «សេះស» ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ។
ទន្ទឹមនេះ ម្ចាស់ល្បែងដែលគេស្គាល់ឈ្មោះច្បាស់ថា «ម៉ាប់» ពុំទាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅឡើយទេ ។
ជនសង្ស័យទាំង២៧នាក់ រួមមាន ៖
១-ឈ្មោះ អ៊ិន សុភាព អ្នកកាសែតសម្លេង , ២-ឈ្មោះ ជូ ផ្កាយព្រឹក អ្នកកាសែតផ្សះផ្សាជាតិ , ៣-ឈ្មោះ លី លីម អ្នកកាសែតរស្មីជាតិ , ៤-ឈ្មោះ ណែម ណេង អ្នកកាសែតអភិវឌ្ឍន៍សង្គម , ៥-ឈ្មោះ ឈុយ សារ៉ាន់ អ្នកកាសែតខ្មែរ , ៦-ឈ្មោះ គួន ស៊ីណេន អ្នកកាសែតខ្មែរប្រជាប្រិយ , ៧-ឈ្មោះ ផាន់ ស្រី អ្នកកាសែតSNT , ៨-ឈ្មោះ បឿ តឹក ភេទ អ្នកកាសែតឯករាជ្យ , ៩-ឈ្មោះ ផា រិន អ្នកកាសែត , ១០-ឈ្មោះ ផេង សុវណ្ណរស្មី អ្នកកាសែត PCK News , ១១-ឈ្មោះ អ៊ិន ណាវុធ អ្នកកាសែតសម្លេងមាស ,១២- ឈ្មោះ សូ សែន អ្នកកាសែតសេនាដៃប្រាំបី ,១៣-ឈ្មោះ ខៀវ ចាន់ថន អ្នកកាសែតសេដ្ឋកិច្ចសង្គម និង ជនសង្ស័យមួយចំនួនទៀត ៕
ដោយ៖ ចេស្តា