នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានជាចុងក្រោយដល់ស្នងការរាជធានី-ខេត្តទាំងអស់មិនត្រូវដាក់បារាស នៅតាមដងផ្លូវទៀតនោះទេ

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ព្រមានជាចុងក្រោយដល់ស្នងការរាជធានី-ខេត្តទាំងអស់មិនត្រូវដាក់បារាស នៅតាមដងផ្លូវទៀតនោះទេ រកវិធីចាប់ឃាត់អ្នកល្មើសបែបណាជាបច្ចេកទេសជំនាញរបស់សមត្ថកិច្ច តែមិនឃាត់រថយន្តរួចហៅសួររកឯកសារនោះឡើយ បើការបើកបរគ្មានកំហុស។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការព្រមានជាចុងក្រោយដល់ស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ដើម្បីស្ទាក់ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈ ដែលរថយន្ត កំពុងធ្វើចរាចរណ៍ធម្មតាដោយពុំមានខុសនឹងបទល្មើសច្បាប់ចរាចរណ៍នោះ។

ការព្រមានរបស់អគ្គស្នងការនគរបាលជាតិគឺបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើ ដំណើរខ្លះមានការថ្នាំងថ្នាក់នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារាសនៅតាមផ្លូវដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែល រថយន្តទាំងនោះកំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវនោះ និងមិនបានល្មើសលើបទល្មើសណាមួយនោះ។
សូមបញ្ជាក់ថា៖ ល្មើសច្បាប់ចរាចរណ៍ផ្លូវគោកម៉ូតូមាន៧ចំណុច ចំណែករថយន្តមាន៩ចំណុច។ ដូច្នេះអាចសមត្ថកិច្ចខ្លះមិនបានអនុលោមទៅតាមការណែនាំទើប នេត សាវឿន ព្រមានជាចុងក្រោយដល់ស្នងការរាជធានី-ខេត្តទាំងអស់មិនត្រូវដាក់បារាស នៅតាមដងផ្លូវទៀតនោះទេ៕

ដោយ៖ សុខ ខេមរា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print