កីឡាករ Hamza Choudhury របស់ក្លិប Leicester ចំណាយលុយ៥០០០០ផោនទៅលើសត្វឆ្កែដើម្បីការសន្តិសុខផ្ទាល់ខ្លួន

ចែករំលែក៖

កីឡាករ Hamza Choudhury បានចំណាយលុយចំនួន ៥០០០០ ផោនលើការទិញសត្វឆ្កែដ៏កាចសាហាវ ដើម្បីសន្តិសុខផ្ទាល់ខ្លួន។ ការជ្រើសរើសនេះបន្ទាប់ពីមានកីឡាករនៅក្របខ័ណ្ឌអង់គ្លេសដែរគឺកីឡាករ Dele Alli ត្រូវបានគេប៉ុនប៉ងប្លន់ និងលួចទ្រព្យសម្បត្តិ។

សត្វឆ្កែដែលកីឡាករមានលុយមហាសាលនេះទិញគឺជាសត្វត្រកូល Malinois ដែលមានជនជាតិបែលហ្ស៊ិកជាអ្នកបង្ហាត់ ដែលបម្រើការងារនៅក្រុមហ៊ុនសន្តិសុខដ៏ល្បីមួយឈ្មោះ K9 Chaperone ។

ក្រុមហ៊ុនខាងលើក៏ធ្លាប់បានផ្គត់ផ្គង់សត្វឆ្កែទៅឱ្យតារាឆ្នើមរបស់ក្លិប Man City គឺ Raheem Sterling និងកីឡាកររបស់ Man United គឺ Jesse Lingard និង Marcus Rashford រួមទាំងអតីតវីរបុរសក្លិបសិចាក្រហមលោក Rio Ferdinand និងតារាចម្រៀង Stormzy ផងដែរ ។

ព័ត៌មានដែលគេហទំព័រ Goal.com ចេញផ្សាយខាងលើនេះបានបង្ហាញដៃគូរបស់កីឡាករ Hamza គឺនាង Olivia Fountain ដោយបានចែករំលែករូបថតឆ្កែដែលទិញខាងលើតាមប្រព័ន្ធអ៊ីនធរណេត ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print