Holyfield និង Mike Tyson គ្រោងប្រកួតគ្នាម្តងទៀតក្នុងកម្មវិធីសប្បុរសធម៌

ចែករំលែក៖

អតីតជើងឯកទម្ងន់ធ្ងន់ពិភពលោក Evander Holyfield នឹងត្រូវប្រកួតជាមួយ Mike Tyson ម្តងទៀតប្រសិនបើគូប្រជែងជើងចាស់ទាំងពីរព្រមព្រៀងគ្នា។

Holyfield មានអាយុ៥៧ឆ្នាំដែលបានចូលនិវត្តន៍កាលពីឆ្នាំ ២០១៤ បានឈ្នះការប្រកួតពីរលើកកាលពីពីប្រកួតជាមួយ Mike Tyson ក្នុងទស្សវត្សឆ្នាំ១៩៩០ រួមទាំងរឿង ‘Bite Fight’ ក្នុងឆ្នាំ១៩៩៧ នៅពេលដែល Mike Tyson ត្រូវបានគេដកសិទ្ធិមិនឲ្យប្រកួតដោយសារតែអំឡុងពេលប្រកួតនោះ Mike Tyson បានខាំស្លឹកត្រចៀក Holyfield និងរឿងប្រើប្រាស់ថ្នាំជំនួយកម្លាំង ។

អ្នកទាំង២បានរៀបចំផែនការត្រឡប់មកប្រកួតគ្នាវិញដើម្បីសប្បុរសធម៌។ Holyfield បាននិយាយថា ការប្រយុទ្ធ៣ជុំគឺអាចធ្វើទៅបានប្រសិនបើគាត់ (Mike Tyson) ចង់។ គាត់បានបន្ថែមថា “ប្រសិនបើខ្ញុំសួរគាត់ ប្រៀបបាននឹងខ្ញុំជាមនុស្សសម្លុត ខ្ញុំចង់ឲ្យគាត់ស្ម័គ្រចិត្តដោយខ្លួនឯង និងការងារមនុស្សធម៌ប៉ុណ្ណោះ មិនមែនជារឿងសងសឹកនោះទេ” ។

Holyfield ធ្លាប់ទទួលបានជ័យជំនះចំនួន៥៧ដង ក្នុងឆ្នាំ ២០១១ នៅពេលដែលគាត់បានកត់ត្រាប្រកួតមិនដែលចាញ់លើកទី៤៤ របស់គាត់ជាមួយនឹងការផ្តួលដៃគូរកីឡាករ Brian Nielsen របស់ដាណឺម៉ាកនៅទីក្រុង Copenhagen ។

ចំណែក Mike Tyson មានអាយុ៥៣ឆ្នាំ បានក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកវ័យក្មេងបំផុតនៅពេលដែលគាត់បានឈ្នះជើងឯកក្នុងអាយុ២០ឆ្នាំ កាលពីឆ្នាំ១៩៨៦ ។ គាត់បានប្រកួតចុងក្រោយក្នុងឆ្នាំ២០០៥ នៅពេលដែលការប្រកួតលើកទី៥៨ របស់គាត់បានបញ្ចប់ដោយការបរាជ័យជាលើកទី៦ជាមួយកីឡាករអៀរឡង់ Kevin McBride ហើយគាត់ក៏ចូលនិវត្តន៍តែម្តង ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print