សាវិន ហ្វីប និងទេព រិនដារ៉ូ ក្លាយជាសត្រូវគ្រួសារពីក្នុងសម័យអាណានិគមនិយមបារាំង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងជើងចាស់​​២​រូបគឺ ​លោក ទេព រិនដារ៉ូ និង​លោក សាវិន ហ្វីលីប នឹង​ជួប​សម្ដែង​ជាមួយ​គ្នា​ជា​លើក​ទី៣ នៅ​ក្នុង​រឿង​ភាគ​មួយ​របស់​ផលិតកម្ម ជា ឈីម ភាពយន្ដ គឺរឿង”ទឹក និងប្រែង”។ ភាពយន្តនេះនឹងឆ្លុះបញ្ចាំងពីរឿងរ៉ាវនៃការបែងចែកវណ្ណៈស្នេហា ស្របគ្នានឹងជីវិតសត្រូវសួពូជរបស់គ្រួសារទាំងសងខាង។
​ការប្រកាស និងពិធីក្រុងពាលីប្រកាសចេញថតជាផ្លូវការនេះត្រូវបានធ្វើឡើងកាល​ពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះនៅ ក្នុងបរិវេនសាលាចាស់ខេត្តបាត់ដំបង ដែលជាអាគារប្រវត្តិសាស្រ្តរបស់ខ្មែរដែលបានកសាងចាប់តាំងពីឆ្នាំ ១៩០៥។ លោក សាវិន ហ្វីលីបបានបញ្ជាក់ថាភាពយន្តនេះនឹងចាប់ផ្តើមថតចាប់ពីដើមខែមិថុនាដែលនឹងត្រូវចំណាយពេលវេលាជាច្រើនខែដើម្បីផលិតហើយទីតាំងគឺស្ថិតនៅខេត្តបាត់ដំបងតែម្តង។ លោកថា​រឿង​ “ទឹក និង​ប្រេង” ​ដែល​និយាយ​អំពី​វណ្ណៈ​សង្គម​គ្រួសារ​ ក្នុង​សម័យ​បារាំង​ដាក់​អាណានិគម​មក​លើ​កម្ពុជា បាន​តម្រូវ​ឲ្យ​តួអង្គ ទេព រិនដារ៉ូ និង​លោក សាវិន ហ្វីលីប ក្លាយ​ជា​សត្រូវសួពូជ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ស្នេហា​ត្រូវ​បាន​បែងចែក​វណ្ណៈ​ តាំង​ពី​ដូនតា រហូត​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។ លោក សាវិន ហ្វីលីប ថ្លែងកោតសរសើរច្រើនពីក្រុមការងារ ពិសេសតារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ ដែលតែអប់រំ អត់ធ្មត់ គោរពពេលវេលា និងធ្វើជាគំរូល្អសម្រាប់សិល្បករជំនាន់ក្រោយ។ លោកថា​នេះ​ជា​រឿង​ទី៣​ហើយ​ ដែល​លោកបានចូលរួមសម្ដែងជាមួយតារារួមជំនាន់រូបនេះដែលកន្លងមកមានដូចជារឿង “ភ្លើង” និង​រឿង “កូន​ពស់​កេងកង” ។
គួរបញ្ជាក់ដែរថា ភាពយន្តរឿង”ទឹក និងប្រេង” ត្រូវបានដឹកនាំផលិតដោយ ផលិតករ​ជើង​ចាស់ លោក ជា ឈីម និងចូលរួម សម្តែងដោយ លោក ជា លាងឈេ កញ្ញា ចន្ធី ដាឡែន លោក លាង ឧត្តម អ្នកនាង ផាត់ ផាន់ណា លោក ឡាយ វណ្ណយុទ្ធ លោក ប៉ុង ណូរ៉ា និងសិល្បករជាច្រើនរូបទៀត។ ភាពយន្តនេះគ្រោងនឹងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ក្រោយពេលផលិតចប់សប់គ្រប់៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print