Update ៖ បទបញ្ជា​ថ្មី​!​ នគរបាល​ចរាចរណ៍​មិន​ត្រូវ​ស្ទាក់​ហៅ​យានយន្ដ​ដោយ​មិន​មាន​កំហុស​ដើម្បីត្រួតពិនិត្យ​ជា​ដាច់ខាត​

ចែករំលែក៖

​ភ្នំពេញ៖ នា​ព្រឹក​ថៃ្ង​អង្គា​រ៍​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ បទបញ្ជា​ថ្មី​ ​ នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ណែនាំ​និង​ដាក់​ចេញ​នូវ​សេចក្ដី​កំណត់​ដាច់ខាត​ នគរបាល​មិន​ត្រូវ​អនុវត្ដន៍​ច្បាប់​ចរាចរណ៍​ដោយ​ដាក់​បា​រាសលើ​ផ្លូវជាតិ​ ផ្លូវ​សាធារណៈ​ ស្ទាក់​ឃាត់​ហៅ​មធ្យោបាយ​យានជំនិះ​ ដើម្បី​ត្រួតពិនិត្យ​លើ​ឯកសារ​នោះ​ឡើយ​។​

​យោង​តាម​សារ​សម្លេង​ផ្ញើ​ជូន​ជ្រាប​ដល់​មន្ដ្រី​កងកម្លាំង​នគរបាល​ ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​​ នាយ​ឧត្ដមសេនីយ៍​ សន្ដិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ចេញ​បទបញ្ជា​យ៉ាង​ដាច់​ណាត់​ថា​ “​ មន្ត្រី​នគរបាល​ចរាចរណ៍​ទាំងអស់​ មិន​ត្រូវ​ស្ទាក់​ហៅ​យានយន្ដ​ដើម្បី​ត្រួតពិនិត្យ​រក​មើល​ឯកសារ​ជា​ដាច់ខាត​ ក្នុង​ករណី​មិន​មាន​បទល្មើស​ណាមួយ​នោះ​ វា​លែង​តែ​ក្នុង​ករណី​បន្ទាន់​ថា​មាន​បទល្មើស​ដែល​ត្រូវ​បាន​ស្នើ​សុំ​អោយ​ជួយ​អន្ដរាគមន៍​បន្ទាន់​”​ ចំពោះ​បារាសសូមកុំ​ដាក់​លើ​ផ្លូវ​ បន្ដ​រង់ចាំ​គោលការណ៍​សម្រេច​ពេល​ក្រោយ​ ក្នុង​ន័យ​នេះ​គឺ​មិនមែន​បញ្ឈប់​លែងអោយ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​នោះ​ទេ​ ការ​រឹត​បន្ដឹង​អនុវត្ដន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ តាម​ស្មារតី​អនុក្រឹត្យ​ថ្មី​គឺ​ក្នុង​គោលបំណង​ តម្រង់​ទិស​អោយ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​គោរព​ច្បាប់​ និង​រួមចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ បាត់បង់​អាយុជីវិត​ ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​បាត់បង់​កម្លាំង​ពលកម្ម​ និង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ឃឿ​ន​សេដ្ឋកិច្ចជាតិ​ ៕​

...

ប្រភព៖ នគរបាលជាតិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print