ប្ដីស្រវឹងស្រារករឿងប្រពន្ធយកចម្ពាមកៅស៊ូបាញ់ចំភ្នែកបណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ត្រូវនគរបាលចាប់ខ្លួនបន្ទាប់ពីស្រវឹងទឹកប្ដូរនិស្ស័យហើយឈ្លោះប្រកែកជាមួយប្រពន្ធរហូតយកចម្ពាមកៅស៊ូបាញ់ចំភ្នែកបណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកនាយប៉ុស្តិ៍រដ្ឋបាលប៉ោយចារឡុង ស៊ីដាបានឲ្យដឹងថា៖ ជនសង្ស័យជាប្តីមានឈ្មោះ ញ៉ិប ញ៉ែម អាយុ៦៧ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ ណក់ ហេវ អាយុ៥៧ឆ្នាំ រស់នៅភូមិ ត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុជនបង្កជាប្តីបានផឹកស្រវឹងជោកជាំ ហើយពេលមកដល់ផ្ទះបានរករឿងប្រពន្ធដោយអំណាចជាតិទឹកប្តូរនិស័្សយចូលពោះនិយាយស្តាប់គ្នាមិនបាន អារម្មណ៍ពោរពេញដោយកំហឹងក៏ឈានដល់បង្កហិង្សាយកចម្ពាមកៅស៊ូបាញ់ទៅលើប្រពន្ធ ត្រូវចំគ្រាប់ភ្នែកខាងស្តាំ បណ្តាលឲ្យរបួសធ្ងន់បែកគ្រាប់ភ្នែក។ក្រោយពីកើតហេតុហើយអ្នកជិតខាងបានដឹកជនរងគ្រោះជាប្រពន្ធតាមរថយន្ត បញ្ជូនទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា -ជប៉ុន ស្រុកមង្គលបុរី ដើម្បីសង្គ្រោះបន្ទាន់។

ចំណែកជនបង្កត្រូវកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយចារចាប់ឃាត់ខ្លួននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងកសាងសំណុំរឿងទៅស្នងការដ្ឋានដើម្បីកសាងសំណុំ
រឿងបន្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print