យានយន្តល្មើសច្បាប់៣ម៉ឺន៦ពាន់គ្រឿងខណៈដែលស្លាប់ប្រមាណជិត១០០នាក់ រយៈពេល២៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល ២៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះការអនុវត្តការរឹតបន្តឹងការច្បាប់ចរាចរណ៍ផ្លូវគោកសមត្ថកិច្ចត្រួតពិនិត្យ និងផាកពិន័យ យានយន្តប្រមាណជាង ៣ម៉ឺន៦ពាន់គ្រឿង និងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ២៥ថ្ងៃ (១-២៥ឧសភា) បានបណ្តាលឲ្យមនុស្សស្លាប់ជិត ១០០នាក់ និងរបួសជាង ២៤០នាក់ ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងកាលពីរសៀលថ្ងៃទី២៥ ខែឧសភានេះ ថា លទ្ធផលរឹតបន្តឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល២៥ថ្ងៃ គិតពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យសរុបចំនួន៣៦.៧៩៩នាក់ ក្នុងនោះម៉ូតូមានចំនួន ២៦.៧៨២គ្រឿង និងរថយន្តមានចំនួន ១០.០១៧គ្រឿង ក្នុងនោះរថយន្តតូចចំនួន ៨.៤៩១គ្រឿង និងរថយន្តធំចំនួន ១.៥២៦គ្រឿង ។
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តថា សម្រាប់ការអនុវត្តការរឹតបន្តឹងការច្បាប់ចចរាចរណ៍ផ្លូវគោក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ១.០១២គ្រឿង ក្នុងនោះម៉ូតូមានចំនួន ៧៣៨គ្រឿង និងរថយន្តមានចំនួន ២៧៤ ក្នុងនោះរថយន្តតូចចំនួន ២៥២គ្រឿង និងរថយន្តធំចំនួន ២២គ្រឿង។ បទល្មើសភាគច្រើនសម្រាប់ម៉ូតូ គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា លើសចំណុះ ស្រវឹង អត់ស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។ សម្រាប់រថយន្តភាគច្រើន គឺល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ លើសទម្ងន់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ ។
លោកបានបន្តទៀតថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍រយៈ២៥ថ្ងៃ ពីថ្ងៃទី១-២៥ ខែឧសភា ឆ្នាំ២០២០ លើកឡើង ១៧៣លើក ស្លាប់ ៩៦នាក់ របួស ២៤២នាក់ ក្នុងនោះរបួសធ្ងន់ ១៥៣នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កើតឡើង ៩លើក ស្លាប់ ០៦នាក់ និងរបួស ១០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៧នាក់។
គួរបញ្ជាក់ថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍រយៈពេល ២១ថ្ងៃ (បីសប្តាហ៍) (១-២១ ឧសភា) បើប្រៀបធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៩២លើក ស្មើនឹង ៣៩ ភាគរយ គឺ១៤៣លើកលើ២៣៥លើក ស្លាប់ថយចុះ ២៧នាក់ ស្មើនឹង ២៦ភាគរយ គឺ៧៧លើកលើ១០៤លើក និងរបួសថយ ១៣៧នាក់ គឺ២០២លើ៣៣៩លើក ថយចុះ ៤០ភាគរយ។ បើប្រៀបធៀបរយៈពេលនេះ ទៅនឹងរយៈពេលដូចគ្នានៃខែមេសា ឆ្នាំ២០២០ ឃើញថា គ្រោះថ្នាក់ថយចុះ៤០លើក គឺ១៣៤លើ១៨៣លើកថយចុះ ៣៩ភាគរយ ស្លាប់ថយពី៩០នាក់ មកនៅ៧៧នាក់ថយ១៣នាក់ ស្មើនឹង១៤ភាគរយ របួសថយចុះ៩៧នាក់ គឺ២០២លើ២៩៩លើក ថយ៣២ភាគរយ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print