ក្រុមហ៊ុនផលិតរថយន្តទំនើបនៅចក្រភពអង់គ្លេស McLaren និងក្រុម Formula 1 គ្រោងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនជាងមួយភាគបួនបន្ទាប់ពីវិបត្ដិមេរោគឆ្លងកូវីដ១៩បានប៉ះពាល់ដល់ការលក់ និងប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្ម។
ក្រុមហ៊ុននេះជួលបុគ្គលិកប្រហែល៤.០០០នាក់ក្នុងចំណោមបុគ្គលិក ១.២០០ នាក់ត្រូវបានកែសំរួលហើយភាគច្រើននឹងស្ថិតនៅក្នុងចក្រភពអង់គ្លេស។ ការប្រណាំងរថយន្ត Formula 1ត្រូវបានផ្អាក ខណៈការបញ្ជាទិញសម្រាប់រថយន្ដម៉ាកធ័ររបស់ម៉ាកឃឺរបានធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩។
ក្រុមហ៊ុន McLaren បាននិយាយថា វាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិនេះ ហើយក្រុមហ៊ុនបានប្រឹងប្រែងកាត់បន្ថយការចំណាយ និងជៀសវាងការបញ្ឈប់ការងារ។
លោក Paul Walsh ប្រធានក្រុមហ៊ុន McLaren បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះយើងមិនមានជំរើសផ្សេងទៀតទេក្រៅពីការកាត់បន្ថយទំហំកម្លាំងពលកម្មរបស់យើង។ នេះពិតជាពេលវេលាដ៏លំបាកមួយសម្រាប់ក្រុមហ៊ុនរបស់យើងហើយជាពិសេសប្រជាជនរបស់យើង ប៉ុន្តែយើងគ្រោងនឹងលេចចេញជាអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពជាមួយនឹងទិសដៅច្បាស់លាស់សម្រាប់ការវិលត្រឡប់ទៅរកការរីកចម្រើនវិញ”។
សម្រាប់ក្រុម Formula 1ត្រូវបានគេរំពឹងថា នឹងបាត់បង់មនុស្សប្រហែល ៧០ នាក់ពីកម្លាំងពលកម្មសរុប៨០០នាក់។ ទោះយ៉ាងណាវានឹងមានដំណាក់កាលទី២ សម្រាប់កាត់បន្ថយកម្លាំងពលកម្មនៅឆ្នាំ ២០២១ នៅពេលដែលក្រុមបានពិចារណាលើកិច្ចព្រមព្រៀងថវិកាសំរាប់វិស័យកីឡានាពេលថ្មីៗនេះ។ ខណៈដែលវិបត្ដិនៃមេរោគកូវីដ១៩បានជំរុញឱ្យកាត់បន្ថយការការងារនៅទូទាំងក្រុមធ្វើឲ្យជះឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុមប្រណាំង។
ក្រុមជាច្រើនផ្សេងទៀតជាពិសេសក្រុមធំដូចជា Mercedes, Ferrari និង Red Bull ក៏នឹងត្រូវកាត់បន្ថយដែរប៉ុន្តែអាចមានវិធីផ្សេងទៀតក្នុងការធ្វើវាសម្រាប់អ្នកខ្លះដូចជាការផ្លាស់ប្តូរក្រុមហ៊ុនរថយន្តធំជាដើម ៕
ដោយ៖ ភិរក្ស