រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរកដំណោះ ស្រាយជួយពលរដ្ឋក្រីក្រ នៅសហគមន៏ ដែលរងផល ប៉ះពាល់ដោយជំងឺកូវិដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការរៀបចំផ្ដល់ការយកចិត្ដទុក្ខដាក់និងរកវិធីណាជួយដល់សហគមន៏ក្រីក្រ ដែលរងផលប៉ះពាល់ជំងឺកូវិដ-១៩ និងផ្លល់អត្ដសញ្ញាណកម្ម ដល់បងប្អូនក្រីក្រនៅសហគមន៏ទាំង១០១សហគមន៏ នៅរាជធានភ្នំពេញ ក្រោមអធិបតីភាព លោកស្រីកិត្ដិ សង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមកាងារចុះជួយរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានជាមន្ដ្រីស្ថាប័នពាក់ព័ន្ធនិង អភិបាល ខណ្ឌទាំង១៤ ចូលរួមផងដែរ ។

កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សុំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក្រោមឱវាទក្រុងទាំងអស់ ត្រូវចុះស្រង់ស្ថិតិធ្វើបច្ចុប្បនភាពគ្រួសារក្រីក្រពិតប្រាកដ នៅសហគមន៏ រប់សខ្លួន ឲ្យបានត្រឹមត្រូវ ដោយសមភាព សុក្រឹតយុត្ដិធម៏ ដោយតម្លាភាព ។ អាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្ដចុះ តាមដាមស្រង់ទិន្នន័យ ប្រជាពលរដ្ឋ ដើម្បីយើង យកតួលេខនេះ មកពិនិត្យនិងធ្វើការដោះស្រាយជាកញ្ចប់ថវិកា ឬសម្ភារៈ ជួយពួកគាត ដែលស្ថានភាពពលរដ្ឋប៉ះ ពាល់ដោយជំងឺកូវិដ-១៩នេះ ។

លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ការបើកកិច្ចប្រជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សានិងជំរុញដោះស្រាយតាមសេចក្តី ណែនាំ​លេខ៖១៧ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញា​ណ​កម្មគ្រួសារក្រីក្រអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខ្លឹមសារលិខិតបានបញ្ជាក់ដោយខ្ញុំសុំដកស្រង់ចំណុចសំខាន់៖ ជាមួយនឹងកាលបន្តទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល កម្ពុជាក៏បានរៀបចំនិងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេស​​ គ្រួសារក្រីក្រនិងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។​​

លោកស្រីកិត្ដិសង្គហបណ្ឌិត បានបន្ដថា៖ រាជ រដ្ឋាភិបាលក៏បានសម្រេចជាគោលការណ៍ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតដែលទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូល ធ្លាក់ខ្លួនក្រីក្រដោយសារជំងឺកូវីដ-១៩។

លោកស្រី បានបន្ដថា៖ រាជរដ្ឋាភិបាលដែលមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការបានដាក់ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះ មានភារកិច្ចដ៏សំខាន់មួយ គឺជាការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនិងក្រុមជនដែលត្រូវការការគាំពារជាចាំបាច់ផ្សេងទៀតនៅក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដឹកនាំដោយក្រសួងផែនការ។

លើមូលដ្ឋាននេះ ក្រសួងផែនការបានរៀបចំក្របខណ្ឌ និងយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំបំពេញបន្ថែមទិន្នន័យ ដូចជា គ្រួសារក្រីក្រដែលមិនទាន់បានធ្វើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រគ្រួសារខ្លះទៀតដែលរងផលប៉ះពាល់ដោយ សារជំងឺកូវីដ-១៩ ដែលធ្លាក់ចូលក្នុងភាពក្រីក្រ និងការកែសម្រួលទិន្នន័យគ្រួសារក្រីក្រដែលមានស្រាប់និងដកចេញគ្រួសារដែលមានជីវភាពលេចធ្លោ គ្រួសារដែលមានសមាជិកស្លាប់អស់ ។

សូមបញ្ជាក់ថា៖ ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្ដល់អង្ករចំនួន១៤០តោន ជូន ទៅរដ្ឋបាលខណ្ឌទាំង១៤ខណ្ឌដើម្បីមន្ដ្រីខណ្ឌនី មួយៗ យកទៅចាត់ចែងផ្ដល់ ជូនពលរដ្ឋក្រីក្រ សហគមន៏ នៅមូលដ្ឋានរបស់ខ្លួន។នៅរាជធានីភ្នំ ពេញ មានសហគមន៏សរុបចំនួន១០១សហគមន៏ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print