ភ្នំពេញ ៖ ដោយអនុវត្តន៍តាមការណែនាំរបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យកម្លាំងនគរបាលប៉ុស្ដិ៍សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ ធ្វេីការល្បាតពួនស្ទាក់បទល្មេីសក្នុងមូលដ្ឋាន នៅថ្ងៃព្រហស្បតិ៍កេីត ខែ ជេស្ធ ឆ្នាំ ជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃ ២៨ ខែ ឧសភា ឆ្នាំ ២០២០វេលាម៉ោង៣និង៣០នាទី ទៀបភ្លឺបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១/ ឈ្មោះ ខេងឆាន់នី ប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់ស្នាក់នៅ ភូមិដេីមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី២/ ឈ្មោះ ផាន់សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មុរបរ បេីកកង់បី ស្នាក់នៅផ្ទះលេខ៧១៥ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។ និងទី៣/ ឈ្មោះ ទីសារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុរបរជាងដែក ស្នាក់នៅ ផ្លូវលំក្រុម៨ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។
លោកនាយប៉ុស្ដិ៍ចាក់អង្រែលេី បានឲ្យដឹងទៀតថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលេីបាន គឺ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង៣ម៉៣០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេីបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យ ចំនួន០៣នាក់ខាងលេីកំពុងឈរ ដោយមានការសង្ស័យក៏ហៅឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ១១ កញ្ចប់ថង់តូច ០១កញ្ចប់ធំល្មម (សរុប១២កញ្ចប់) សង្ស័យជាគ្រឿងញៀនក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។
វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន១១កញ្ចប់ថង់តូច០១កញ្ចប់ថង់ធំល្មម ទូរស៍ព្ទដៃ០១គ្រឿង ម៉ាក Oppo ពណ៍ផ្កាឈូក ។
បច្ចុបន្បន្ននេះ ជនសង្ស័យចំនួន ០៣នាក់ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនិតិវិធី៕ ដោយ៖ ភារ៉ា ដង្កោ